Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផាខេត្តសៀមរាប កំពុង​ជួប​បញ្ហា​ខ្វះ​បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើត​

ដោយ Pothe Thun
18/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧​ខេត្តសៀមរាប កំពុង​ជួប​បញ្ហា​ការផ្តល់សេវា​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត​របស់​កុមារ ជាមួយនេះ​មូលនិធិ​គន្ធបុប្ផា គ្រោង​នឹង​បើកសម្ពោធ​បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើត នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទាំង​៣​ទីតាំង នៅ​រាជធានី​ភ្នំពេញ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​កង្វល់​ទាំងនោះ​។​

​លោក​វេជ្ជបណ្ឌិត យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ឬ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ខេត្តសៀមរាប បានបង្ហាញ​របាយការណ៍​ឲ្យ​ដឹងថា ៖ គិត​សម្រាប់​១​ថ្ងៃ នៃ​ដើម​សប្តាហ៍​ទី​៣​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧​នៅ​ខេត្តសៀមរាប បានទទួល​ពិគ្រោះ​ជំងឺ​កុមារ​ប្រមាណ​ជា ២ ៤០០​នាក់ កុមារ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប្រមាណ​ជា ១ ៦០០​នាក់ វះកាត់​ជំងឺ​កុមារ ៣២​ករណី ក្នុងនេះ​មាន​វះកាត់​បេះដូង ៣​ករណី ពិគ្រោះ​ជាមួយ​ស្ត្រី​នៅ​ផ្នែក​សម្ភព ប្រមាណ​ជា​ជិត ៧០០​នាក់ ស្ត្រី​សម្រាលកូន​មាន​ចំនួន ៩១​នាក់ ក្នុងនេះ​សម្រាលកូន​ដោយ​វះកាត់​មាន​ចំនួន​១៣​ករណី ។​

​លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍ថា តាម​ការកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ស្ត្រី​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ មាន​កំណើន​តិចតួច ។ បើ​គិត​ជា​មធ្យម​ទៅ ក្នុង​១​ឆ្នាំ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ បានទទួល​ស្ត្រី​សម្រាលកូន​ប្រហែលជា ២៥ ០០០​នាក់ ក្នុងនេះ​ស្ត្រី​សម្រាលកូន​ដោយ​វះកាត់​មាន​ប្រហែលជា ៣ ៥០០​នាក់ ។ លោក​វេជ្ជបណ្ឌិត​បន្ត​ឲ្យ​ដឹងថា ៖ លទ្ធភាព​ខាងលើនេះ មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧​ធ្វើបាន​យ៉ាង​ល្អប្រសើរ ប៉ុន្តែ​អ្វីដែល​ក្នុង​ចង្កោម​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ទាំង​នៅ​សៀមរាប​និង​នៅ​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ លទ្ធភាព​របស់ខ្លួន​ក្នុង​ការផ្តល់សេវា​វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើត គឺមាន​តែមួយ​បន្ទប់​ប៉ុណ្ណោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ឬ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣(​សៀមរាប​) នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទាំង​៣​ទីតាំង នៅ​រាជធានី​ភ្នំពេញ ពុំទាន់​មាន​បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​នោះឡើយ ។ លោក​បន្ត​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្នុង​បញ្ជី​កុមារ​ដែល​ត្រូវ​ទទួល​ការវះកាត់​ជំងឺ​បេះដូង​ពី​កំណើត មាន​រហូតដល់​ជិត ២ ០០០​នាក់ ហើយ​ក្នុង​១​ថ្ងៃ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ មានលទ្ធភាព​ប្រតិបត្តិ​ការវះកាត់​បេះដូង​កុមារ បានត្រឹមតែ​ពី ២ ទៅ ៣​ករណី​ប៉ុណ្ណោះ ក្នុងនេះ​ត្រូវមាន​ករណី​ពិសេស​បន្ថែមទៀត គឺ​ការវះកាត់​បន្ទាន់​នៅពេលដែល​ទារក​ទើប​សម្រាល​មាន​បញ្ហា​នេះ និង ត្រូវ​ទទួល​ការវះកាត់​បន្ទាន់ដោយ​ការបញ្ជូន​កុមារ​មាន​ជំងឺ​នេះ ពី​មន្ទី​ពេទ្យ​កុមារ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ផងដែរ ។​

​ប្រឈម​នឹង​បញ្ហា​នេះ លោក យ៉ៃ ចន្ទ​នា បាន​បង្ហើប​ឲ្យ​ដឹងថា ៖ មូលនិធិ​គន្ធបុប្ផា បានសម្រេច​បង្កើត​ឲ្យ​មាន​បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើត ចំនួន​៣​បន្ទប់​ទៀត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៣​ទីតាំងនៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ដើមខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ ។ ក្នុងបទសម្ភាសន៍ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា មានប្រសាសន៍យ៉ាងដូច្នេះថា ៖ ( បទសម្ភាសន៍ មានក្នុងវីដេអូខាងក្រោម )

 

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​

Tags: បន្ទប់វះកាត់​ជំងឺ​បេះដូង​កុមារ​ពី​កំណើតមន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅ​ស្រុក​ពួក ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅ​ស្រុក​ពួក ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

ចំណតរថយន្ត​នៅមុខ​ប្រាសាទអង្គរវត្ត នឹង​ផ្អាក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​

ចំណតរថយន្ត​នៅមុខ​ប្រាសាទអង្គរវត្ត នឹង​ផ្អាក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.