ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ
បើតាមរបាយការណ៍មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ ខេត្តសៀមរាប អត្រាប្រជាពលរដ្ឋដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានអត្រាគ្របដណ្តប់ក្នុងកម្រិត ៩៧,២២ភាគរយ ហើយត្រៀមប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការរៀបចំផែនការសកម្មភាព ដើមី្បបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ...