Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

ដោយ Pothe Thun
21/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក លី សំរិទ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង តុលាការ មេបញ្ជាការ មេបញ្ជាការរងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ អភិបាលក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកនាយករងទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងពិភាក្សាការងារទៅលើរបៀបវារៈសំខាន់ៗ ចំនួន៣ គឺ ៖ ១.បទបញ្ជាការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត, ២.ការត្រៀមបង្ការ ការតាមដាន និងវិធានការឆ្លើយតបពាក់ព័ន្ឋនឹងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត និង៣.របាយការណ៍របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកនិង បញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី សំរិទ្ឋ អផិបាលរងខេត្ត បានវាយតម្លៃខ្ពស់ ចំពោះលទ្ឋផលការងារកន្លងមកដែលគ្រប់ជំនាញ គ្រប់ផ្នែកវិស័យ បានខិតខំប្រឹងប្រែងអនុភាពបានល្អប្រសើរទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ក៍បានជំរុញដល់អភិបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ពាក់ព័ន្ឋសហការតាមដានបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាប ឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀនដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះសមត្ថកិច្ចជំនាញ ត្រូវកំណត់ទីតាំងដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវចំពោះមុខអាជ្ញាធរដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀតនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សំរិទ្ធ ក៏បានលើកផងដែរថា សេចក្តីសម្រេចក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ យើងមានកាលពីក្នុងឆ្នាំ១៩៩៦មកម្លេះ ព្រមទាំងកំណត់ និងបែងចែកគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមក្រុងស្រុករួចជាស្រេចហើយដែរ ជាមួយគ្នានោះយើងក៏មានគោលនយោបាយភូមិឃុំ មានសុវត្ថិភាពផងដែរ។ ដូច្នេះអ្វីដែលត្រូវការចំពោះមុខនោះ គឺការអនុវត្តលើការបង្ក្រាបល្បែងស៊ីសង ដែលតែងកើតមាន ឡើងនៅតាមមូលដ្ឋានភូមិឃុំ។ ក្នុងនោះលោកក៏បានលើកផងដែរ អំពីល្បែងស៊ីសងនៅតាមប្រព័ន្ធអ៊ីនធើណេត ដែលធ្វើឲ្យមានការស្មុកស្មាញដល់សមត្ថកិច្ចយើងក្នុងការបង្ក្រាបបទល្មើសនេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសម្លេងពិសេស ដោយបានអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស និងប្រមានដកហូតតំណែងចំពោះថ្នាក់ដឹកនាំខេត្តគ្រប់អង្គភាព ដែលមិនអនុវត្តនូវវាធានការបង្គ្រាបបទល្មើសនេះនៅក្នុងមូលដ្ឋានទៀតផង៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រោះមហន្តរាយល្បែងស៊ីសងខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.