Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
21/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធនឹងការប្រមូលផ្តុំប្រជាពលរដ្ឋ នៅដីចម្ការម្រេចលោក ខឹម វាសនា ក្បែរភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈឥឡូវពលរដ្ឋប្រមាណជាង ១០០០នាក់ទៀត ដែលកំពុងរស់នៅលើដីនោះ អាជ្ញាធរខេត្តព្រួយជាខ្លាំងលើបញ្ហាជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារៗនៅទីនោះ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យពិភាក្សាទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួន ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោន នៅម្តុំដីចំការរបស់ លោក ខឹម វាសនា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កន្លងមក។

លោកអភិបាលរងខេត្ត ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះក៏នៅមានប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ទៀត នៅតែប្រមូលផ្ដុំដោយមិនទាន់មិនទាន់រំសាយនៅឡើយ ទាំងនេះ គឺជាហេតុបង្កការព្រួយបារម្ភដល់អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យសាធារណៈទូទៅ សំខាន់ការខកខានរបស់កុមារតូចៗ ដែលមិនបានរៀនសូត្រ ដែលទាមទារចាំបាច់អាជ្ញាធរខេត្តាមនសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសហការគិតគូរ ដោះស្រាយជាបន្តបន្ទាប់ថែមទៀត។ កិច្ចប្រជុំនេះដែរក្រុមការងារក៏បានពិភាក្សា និងជម្រុញដល់គ្រប់អង្គភាព មន្ទីរស្ថាប័ន អាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីសហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺឆ្លងរាតត្បាត និងផលប៉ះពាល់សំខាន់ៗ ជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ldpស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.