Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

ដោយ Pothe Thun
21/09/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់
88
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ខេត្ដសៀមរាប បានឱ្យដឹងព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា លំនៅឋានប្រជាពលរដ្ឋចំនួន ៥៣៨ខ្នងផ្ទះ ស្មើរនឹង ១,៧៦៩គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ រួមទាងស្រូវវស្សាចំនួន ៣,៥២៩ហិកតា និងដំឡូងមី ៥៤៥ហិកតា សាលារៀនចំនួន ១២កន្លែង ផ្លូវថ្នល់ ៨,២៩០ម៉ែត្រ បាននឹងកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

លោកអភិបាលរងស្រុក បានឱ្យដឹងទៀតថា ទឹកជំនន់នេះបានចាប់ផ្ដើមឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយនឹងអាចបន្ដជន់លិចបន្ថែមទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ និងមានទឹកហូរធ្លាក់មកពីខេត្ដឧត្ដរមានជ័យ ទើបបណ្ដាលឱ្យមានទឹកជំនន់នេះ។ ស្ថានភាពទឹកជំនន់នេះដែរ អាចនឹងឡើងកើនឡើងខ្លំាង ដែលអាចនឹងមានលិចលង់ខ្លាំងលើឃុំចំនួន៣ គឺឃុំក្លាំហាយ ឃុំប្រីយ៍ និងឃុំត្រាំសសរ ខណៈដែលឃុំទាំងនេះ ស្ថិតនៅក្បែស្ទឹងស្រែង ដែលជាប្រភពទឹកហូរមកពីខេត្ដរមានជ័យ។

លោកបញ្ជាក់ថា មកដល់ពេលនេះប្រភពទឹកហូរធ្លាក់ពីអាងទំនប់ទឹកអាតោ ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានហូរធ្លាក់ចូលស្ទឹងស្រែង ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប។ ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋាន បានសហការជាមួយប្រជាពលរដ្ឋ បូមរំដោះទឹកចេញបានមួយចំនួន ហើយអាជ្ញាធរក៍បានចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទុកដាក់ចរន្តអគ្គិសនីឲ្យបានល្អ មានការប្រុងប្រយ័ត្នសត្វអសេពឹស និងកុំមានការធ្វេប្រហែសកូនចៅ ព្រោះនេះជារដូវវស្សា និងកំពុងជំនន់ទឹកភ្លៀង ដើម្បីមានហេតុការអាក្រក់ណាមួយកើតឡើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទឹកជំនន់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.