Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

ដោយ Pothe Thun
21/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះសមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ឲ្យបានជាក់លាក់ និងត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់។

លោក លី សំរិទ្ធ អភិបាលរងខេត្ត ថ្លែងយ៉ាងដូច្នេះក្នុងឱកាសតំណាងឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុកទាំង១២ ។ កិច្ចប្រជុំនេះដែរដើម្បីធ្វើការពិភាក្សា និងដោះស្រាយលើបញ្ហាបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ក្នុងភូមិសាស្ត្រខេត្តសៀមរាប បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា គិតមកដល់ពេលនេះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដាច់ខាតត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋាន រួមនឹងសកម្មភាពជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនផងដែរ។ ជាមួយគ្នានេះដែរសមត្ថកិច្ចទាំងអស់ ហាមដាច់ខាតមិនត្រូវមានជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឲ្យសោះ។ ជាងនេះទៅទៀតមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ក៏ត្រូវធ្វើការណែនាំបន្ថែមដល់មន្ត្រីរបស់ខ្លួននៅឯមូលដ្ឋាន កុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង ជុំវិញករណីទាំងនេះជាដាច់ខាត់។ ក្នុងនោះដែរគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក៏បន្តសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដោយត្រូវដើរទន្ទឹមគ្នាទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ រួមទាំងសារព័ត៌មាន ត្រូវបន្តនូវកិច្ចសហការឈានទៅបង្ក្រាបឲ្យបានជោគជ័យ។

លោក លី សំរិទ្ធ ក៏បានបញ្ជាក់បន្ថែមជុំវិញបញ្ហានៅតាមទីតាំងបញ្ជាំនានាក្នុងខេត្ត ដែលកន្លងមកមានករណីជាច្រើនដែលម្ចាស់ទីតាំងនោះ បានក្លាយជាទីតាំងទទួលទិញរបស់ចោរកម្ម ព្រោះជាទីតាំងដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលជាកត្តាជម្រុញឲ្យករណីលួច ប្លន់ មានការកើតឡើងផងដែរ ហើយទាមទាដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការចុះត្រួតពិនិត្យទៅលើទីតាំងទាងនោះ ថាតើទីតាំងណាខ្លះមានច្បាប់ត្រឹមត្រូវ ទីតាំងណាដែលមិនមានច្បាប់។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាការជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យរួចផុតពីភាពក្រីក្រ ក៏ដូចជាការលើកស្ទួយដល់ជីវភាពគ្រួសារ ព្រមទាំងធ្វើឲ្យភូមិឃុំ មានសុវត្ថិភាពទៀតផង។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការដោយយកចិត្តទុកដាក់ ដើម្បីចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះ ចំពោះទីតាំងលេងល្បែងស៊ីសងតាមអនឡាញ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ បើមិនមានការលេងល្បែងភ្នាល់ដាក់ប្រាក់ទេ គឺយើងត្រូវអនុញ្ញាតឲ្យគាត់បើកលក់ដូរ ឬលក់កាហ្វេ ដោយមើលព័ត៌មាន ឬមើលរឿងផ្សេងៗ តាមទូរទស្សន៍បាន ដោយពុំមានការហាមឃាត់ទេ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ល្បែងស៊ីសង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

អ្នកទេសចរសម្ដែងការរីករាយក្នុងដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ត នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរសម្ដែងការរីករាយក្នុងដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ត នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.