អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាកចរាចរណ៍យានយន្ត និងការលក់ដូរជាបណ្តោះអាសន្ន នៅបរិវេណមុខប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា នឹងធ្វើផ្អាកការលក់ដូររបស់អាជីវករ និងផ្អាកចរាចរណ៍យានយន្ដគ្រប់ប្រភេទ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ដ ក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខល្អ សម្រាប់រៀបចំកម្មវិធីអោយប្រតិភូបរិស្ថានអាស៊ានលើកទី១៥ដាំដើមឈើ និងផ្កាក្រវាន់ និងវីខ្នងនៅបរិវេណមុខប្រាសាទអង្គវត្តផ្នែកខាងលិច អោយមានបរិស្ថាន នេះបើតាមជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីថ្ងៃទី០៤ខែតុលានេះ ។ យោងតាមជូនដំណឺងបានឲ្យដឹងដែរថា ...