Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
05/10/2019
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​
169
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ផ្អាក​ការលក់ដូរ​របស់​អាជីវ​ករ និង​ផ្អាក​ចរាចរណ៍​យានយន្ដ​គ្រប់​ប្រភេទ នៅខាងមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ដ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ​ល្អ សម្រាប់​រៀបចំ​កម្មវិធី​អោយ​ប្រតិភូ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​ដាំ​ដើមឈើ និង​ផ្កា​ក្រវាន់ និង​វី​ខ្នង​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គ​វត្ត​ផ្នែក​ខាងលិច អោយមាន​បរិស្ថាន នេះ​បើតាម​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​កាលពី​ថ្ងៃទី​០៤​ខែតុលា​នេះ ។​

​យោងតាម​ជូន​ដំ​ណឺង​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រប់​ក្រសួង​មន្ទីរ​ស្ថាប័ន​ជាតិ​អន្តរជាតិ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍​សមាគម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវទេសចរ អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ម្ចាស់​សណ្ឋាគារ​ទីភ្នាក់ងារ​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ អាជីវករ ព្រមទាំង​សាធារណជន​ទាំងអស់​ជ្រាបថា រាជរដ្ឋាភិបាល​កម្ពុជា មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក ទី​១៥ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ និង​អាស៊ាន​បូក​៣ (​ចិន ជប៉ុន កូរ៉េ​) ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សេចក្ដីជូនដំណឹង​បាន​បន្ដថា មុន​ថ្ងៃ​នៃ​ការរៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ នឹងមាន​រៀបចំ​កម្មវិធី​ដាំ​ដើម​ផ្កា​ក្រវាន់ និង​វី​ខ្នង​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គ​វត្ត​ផ្នែក​ខាងលិច ដើម្បី​ធ្វើ​ការរៀបចំ​បរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និង​ចរាចរណ៍​ឱ្យបាន​ស័ក្តិ​សមជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដ៏​ល្បីល្បាញ អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើ​ការផ្អាក​ការធ្វើ​ចរាចរណ៍​-​ចិត​ឋាន​យន្ត​គ្រប់​ប្រភេទ​ចូលក្នុង​បរិវេណ​ផ្នែក​ខាងលិច (​ផ្លូវ​អក្សរ U) មុខ​ប្រាសាទអង្គរវត្ត និង​ផ្អាក​ការលក់ដូរ​ជា​បណ្តោះអាសន្ន ចាប់ពី​ចំណុច​ស្នាក់ការ​អង្គភាព​នគរបាល​ការពារ​បេ​តិ​ភណ្ឌ រហូតដល់​កែង ផ្លូវ​ត្រពាំង​សេះ រយៈពេល​០២​ថ្ងៃ នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​។ ប៉ុន្ដែ​ចំពោះ​ការដើរ ទស្សនា​របស់​ភ្ញៀវទេសចរ​អាច​ប្រព្រឹត្តិទៅបាន​ជាធម្មតា ។​សេចក្ដីជូនដំណឹង​បាន​បន្ថែមថា ការផ្អាក​ចរាចរណ៍​យានយន្ដ​នេះ នឹងមាន​ប្រើប្រាស់​ផ្លូវ​វាង​ផ្សេងទៀត ហើយ​អាច​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅក្នុង ចំណេ​ត​ជាធម្មតា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមជម្រាបថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក ទី​១៥ មាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ និង​អាស៊ាន​បូក​៣ (​ចិន ជប៉ុន កូរ៉េ​) នឹង​ប្រ​ព្រឹ​តទៅ​ខេត្ដ​សៀមរាប ៕

​អត្ថបទ និង​រូបភាព ៖ លោក បុ សា​វី
​កែសម្រួល​អត្ថបទ ៖ លោក អ៊ុន ណា​រាជ្យ​

Tags: បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.