Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

ដោយ Pothe Thun
07/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​សិក្ខាសាលា និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​០២​ថ្ងៃ​នៅ​ខេត្តសៀមរាប គឺ​នៅ​ថ្ងៃទី​០៧ – ០៨ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម នូ នឹម រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការចូលរួម​ជា​សិក្ខាកាម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សង្គមកិច្ច នៃ​បណ្តា​ខេត្ត​-​រាជធានី​ទាំង​២៥ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម នូ នឹម រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុមការងារ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ថវិកា​កម្មវិធី និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​បរិបទ​មួយ​ដ៏​សំខាន់ សម្រាប់​ប្រសិទ្ធភាព​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង កំណត់​សូចនាករ​គោលដៅ​គន្លឹះ​ផ្សេងៗ​ទៀត ក្នុងការ​ជំរុញ និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ ការកំណត់​សូចនាករ​គោលដៅ​គន្លឹះ , ការកំណត់​ឈ្មោះ​កម្មវិធី អនុ​កម្មវិធី ចង្កោម​សកម្មភាព ដែល​ឆ្លើយតប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាច​វាស់វែង​-​ស្វែងយល់បាន អំពី​ដំណើរការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។​

​ឯកឧត្តម នូ នឹម មានប្រសាសន៍​បន្ថែមថា យើង​បាន​ឆ្លងកាត់​ដំណាក់កាល​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន​៣​រួចមកហើយ ដែល​ដំណាក់កាល​ទី​១ គឺ “​ភាពជឿ​ទុកចិត្តបាន នៃ​ថវិកា ឆ្នាំ​២០០៥-២០០៨” , ដំណាក់កាល​ទី​២ គឺ “​គណនេយ្យភាព​ហិរញ្ញវត្ថុ ចំណាត់ថ្នាក់​ថវិកា​ថ្មី ប្លង់​គណនី​ថ្មី​និង​អង្គភាព​ថវិកា ព្រមទាំង​ប្រព័ន្ធ​មាន​វិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឆ្នាំ​២០០៩ -២០១៥” និង ដំណាក់កាល​ទី​៣ គឺ “​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ ដែល​ក្នុងនោះ​រួមមាន ការកែទម្រង់​ប្រព័ន្ធ​ថវិកា ផែនការ​យុទ្ធសាស្ត្រ ថវិកា​កម្មវិធី និង​អង្គភាព​ថវិកា ឆ្នាំ​២០១៦-២០២០” ហើយ​សម្រាប់​បន្តទៅ​ដំណាក់កាល​ទី​៤ គឺ “​គណនេយ្យភាព​សមិទ្ធកម្ម ដែលជា​ការគ្រប់គ្រង វាយតម្លៃ​លទ្ធផល និង​សមិទ្ធផល ឆ្នាំ​២០២០-២០២៥” ខាងមុខ ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ក្រសួង​សង្គមកិច្ចសិក្ខាសាលា​និង​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.