Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

ដោយ Pothe Thun
07/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន​និង​មន្ទីរពេទ្យ​Show Chan Memorial hospital មាន​ចំនួន​១៦​នាក់ បានធ្វើការ​ពិនិត្យ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ដ និង​មណ្ឌល​សុខភាព​ស្រុក​បន្ទាយស្រី ដែល​ការព្យាបាល​នេះ​ជា​ប្រភេទ​ជំងឺ​ទូទៅ ក្នុងនោះ​មាន​ពិនិត្យ​អេកូ ផងដែរ ហើយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ត្រូវបាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ មក​ទទួល​សេវា​ប្រមាណ​៥០០​នាក់ ប៉ុន្តែ​ចំពោះ​ជំងឺ​ពលរដ្ឋ​ធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​នឹង​យក​ពួកគាត់​ទៅ​បន្ដ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេងទៀត ដែលមាន​រថយន្ដ​ចាំ​ទទួល​ជាស្រេច ។​

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ​មនុស្សធម៌​រ៉ូ​តា​រី​អង្គរ ក៏បានផ្ដល់​អង្ករ​ចំនួន​៥០០​គីឡូក្រាម និង​សម្ភារ​ជាច្រើន​ទៀត ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការខ្វះខាត ក្នុងនោះ​ក៏មាន​ការផ្ដល់ជូន​សម្លៀក​បំពាក់​សិស្សានុសិស្ស​ក្រីក្រ​ផងដែរ ខណៈដែល​សកម្មភាព​ម​នុស្ស​ធម៌​នេះ បានធ្វើ​ឡើងជា​ច្រើនលើក​មកហើយ នៅតាម​បណ្ដា​ឃុំ និង​ស្រុក​នៃ​ខេត្ដ​សៀមរាប បើទោះបី​មាន​មណ្ឌល​សុខភាព​នៅ​មូលដ្ឋាន​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ជាប្រចាំ​ក៏ដោយ ក៏​ការចុះ​មកជួយ​ពិនិត្យ និង​ព្យាបា​ល្រ​ជា​ពលរដ្ឋ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នាពេលនេះ អាចជួយ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា នៅពេល​ពួកគាត់​ទៅ​ព្យាបាល​នៅ​កន្លែង​ផ្សេង ។​

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍​បន្ថែមទៀត​ថា ទោះជា​យ៉ាងនេះ​ក្ដី នៅក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ការកើត​ជំងឺ​ផ្សេងៗ​ផងដែរ ដោយសារតែ​រដូវ​នេះ​ជា​រដូវ​ទឹកជំនន់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ប្រចាំ និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អ្នកស្រី អាណា តំណាង​ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គ បាន​មានប្រសាសន៍ថា ការ​ចុះជួយ​ពិនិត្យ​ទៅលើ​សុខភាព​ល​រដ្ឋ​ខ្មែរ​នេះ គឺ​ដោយសារ​ពួកគាត់​ស្រឡាញ់​ប្រទេស​កម្ពុជា ហើយ​ធ្វើឡើង​ជាច្រើន​ឆ្នាំ​មកហើយ ។​

​បើតាម​ប្រសាសន៍​របស់ ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ក្នុងឱកាស​នេះ បាន​ថ្លែង​នួវ​អំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័​គ​ចិ​ត្ដ និង មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពួកគាត់​ដោយ​មិន​គិតថ្លៃ ព្រោះ​ការព្យាបាល និង​ពិនិត្យ​រោគ​នេះ មិនបាន​ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​ថវិកា​ទៅកាន់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ខេត្ដ ជាពិសេស​ជំងឺ​កុមារ ៕

​អត្ថបទ ៖ លោក បូ សា​វី​
​រូបថត ៖ លោក ខេង ឧត្ដម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុមគ្រូពេទ្យ​មនុស្សធម៌​​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.