Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ដោយ Pothe Thun
07/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមហ៊ុន Seenu Gnanam Travels សហការ​ជាមួយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បានរៀបចំ​ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៥ និង ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ទី​លានជល់ដំរី នៃ​បរិវេណ​ប្រាសាទបាយ័ន និង សណ្ឋាគារ​អេ​រ៉ា​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ស្ត្រា​ចា​រ្យ​ផ្នែក​របាំ នៃ​ប្រទេស​កម្ពុជា និង លោកជំទាវ រស់ យ៉ា​រ៉ា​ន់ សាស្ត្រាចារ្យ​ផ្នែក​របាំ នៃ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បៈការ​នី​ជាតិ និង អន្តរជាតិ​។​

​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប មានប្រសាសន៍ថា កម្ពុជា​និង​ឥណ្ឌា​មាន​ទំនាក់​ទង​ជា​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ និង​បាន​ភ្ជាប់​ចំណង​ទំនាក់ទំនង​កា​ទូត​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​១៩៥២ មកម្ល៉េះ ខណៈដែល​ចំណង​វប្បធម៌​ប្រទេស​ទាំងពីរ​បានចាប់ផ្តើម​តាំងពី​សម័យ​ហ្វូណន មក ហើយ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ឥណ្ឌា និង​កម្ពុជា បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​លើ​គ្រប់​វិស័យ​ទាំង​នយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ​ការពារជាតិ មានការ​រីក ចម្រើន​យ៉ាង​ខ្លាំងក្លា ហើយ​ការសម្ដែង​នាពេលនេះ គឺជា​កិច្ចសហប្រតិបត្តិការ​លើក​ទី​០៣​ហើយ រវាង​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប ជាមួយ​សិល្បៈករ​មកពី​វិទ្យាស្ថាន​សិល្បៈ Bharatanatyam នៃ​ប្រទេស​ឥណ្ឌា បាន​សម្តែង​របាំ​រួមគ្នា ដែលជា​កា​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Seenu Granam Travels ប្រចាំខេត្ត​សៀមរាប ។​

​លោក មួន សុភាព មានប្រសាសន៍​ទៀតថា នៅពេល​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ដំណាក់កាល​ដ៏​លំបាក​បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ដំបូង​ដែល​បាន​លូកដៃ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ផងដែរ ក្រៅពីនោះ​នៅមាន​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​នូវ​ទំនៀមទម្លាប់​មួយចំនួនទៀត ដែល​ដូនតា​ខ្មែរ​បាន​ច្នៃប្រឌិត​មកជា​អត្តសញ្ញាណ​របស់ខ្លួនរ​ហូត​ដល់​បច្ចុប្បន្ន ហើយ​ប្រទេស​ឥណ្ឌា​ក៏​ធ្លាប់បាន​ជួយ​ឧបត្ថម​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​វប្បធម៌​ជាច្រើន ដូចជា​កា​ជួយ​ជួស​ជុស​ប្រាសាទ​មួយចំនួន ពិសេស​ក៏​ធ្លាប់បាន​ជួយ​ជួល​ជុស​ប្រាសាទអង្គរវត្ត​ជាដើម​៕

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Bharatanatyam អន្តរជាតិ​កម្ពុជា​និង​ឥណ្ឌាពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    646 shares
    Share 258 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.