Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ដោយ Pothe Thun
05/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា (Address www.accommodationregistar.net ) ដែល​ក្រសួងទេសចរណ៍​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​សេវាកម្ម​សណ្ឋាគារ​-​ផ្ទះសំណាក់​នោះ មាន​សារសំខាន់​ក្នុង​គោលបំណង រក្សាទុក​ទិន្នន័យ​រាល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​សម្រាប់​ការធ្វើ​អាជីវកម្ម ឬក៏​ដើម្បី​មូលហេតុ​សន្តិសុខ​សុវត្ថិភាព​ក្នុងការ​ស្នាក់នៅ និង​ជា​ប្រយោជន៍​ផងដែរ ដើម្បី​ទទួលបាន​សំណូមពរ​របស់​ភ្ញៀវ​ដែល​បាន​ស្នាក់នៅ ហើយ​ដែលជា​ពិសេស​នោះ គឺ​ដើម្បី​គ្រប់គ្រង​បម្រែបម្រួល​នៃ​តម្រូវការ​បន្ទប់​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជំនាញ​មកពី​ការិយាល័យ​សេវាកម្ម​ផ្ទះ​ភ្ញៀវ និង​វាគ្មិន​មកពី​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ ។​

ឯកឧត្តម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ថ្លែងថា ការដាក់ចេញ​ឲ្យ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​អន​ឡាញ វា​ជា​ប្រព័ន្ធ​ថ្មី​មួយទៀត បន្ទាប់ពី​ក្រសួងទេសចរណ៍​បាន​ប្រើប្រាស់​ប្រព័ន្ធ​ត្រួតពិនិត្យ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដោយ​ប្រើ QR Code ដោយ​ផ្អែកលើ​ច្បាប់​ស្តីអំពី​ទេសចរណ៍ ។​

​ឯកឧត្តម​បញ្ចា​ក់ថា សារសំខាន់​នៃ​ការប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​កម្ពុជា តាម​ប្រព័ន្ធ​អន​ឡាញ វា​មិន​ត្រឹមតែ​អាចជួយ​ដល់​វិស័យ​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក្រសួងទេសចរណ៍ ក៏​អាច​ពិនិត្យ​មើលឃើញ​លើ​ទិដ្ឋភាព​ទីផ្សារ​ទេសចរណ៍​ផងដែរ ដែល​ក្នុងនោះ​វា​ត្រូវ​បានបង្ហាញ​ច្បាស់​ថា តើ​ប្រភព​ភ្ញៀវទេសចរ​មក​ប្រទេស​ណាខ្លះ ដើម្បី​រៀបចំ​កំណត់​ផែនការ កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​ឲ្យ​បាន​ចំ​គោលដៅ ។ ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​នេះដែរ ក៏មាន​ផលប្រយោជន៍​ផងដែរ ទៅលើ​ការគ្រប់គ្រង​ទិន្នន័យ សម្គាល់​ដឹង​អំពី​អត្ត​ច​រឹក​-​តម្រូវការ​របស់​ភ្ញៀវ ដើម្បី​ទាញយក​ការវិភាគ រៀបចំ​គោលនយោបាយ​សំខាន់ៗ ដោយ​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ឆ្លើយតប​ទាន់ពេលវេលា ជួយ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ផ្នែក​មួយ​នៅក្នុង​ចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ច​ល្អ សន្តិសុខ​ល្អ ។ ចលនា​ប្រឡងប្រណាំង​នេះ ជាទូទៅ គឺ​ស្ថិតក្នុង​បំណង​សំដៅ​ជម្រុញ លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​ខិតខំ​ប្រឹងប្រែង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ស្របតាម​និន្នាការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ចូលរួម​ដល់​កិច្ច​អភិរក្ស​វប្បធម៌ ប្រពៃណី និង​ចូលរួម​ថែរក្សា​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

​អត្ថបទ និង​រូបភាព ៖ លោក ងិន គឹម​ឡេង
​កែសម្រួល​អត្ថបទ ៖ លោក អ៊ុន ណា​រាជ្យ​

Tags: ​ក្រសួង​ទេសចរណ៍បញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​និង​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ សមិទ្ធកម្ម ថវិកា​កម្មវិធី សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

ក្រុមគ្រូពេទ្យ​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​រ៉ូ​តា​រី​អង្គរ​នៃ​ប្រទេស​ចិន គ្រោង​ពិគ្រោះ​និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ ជូន​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ស្រុក​បន្ទាយស្រី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.