ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួម ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា
ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរផងដែរ។ ថ្លែងនៅក្នុងពិធីបើកក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” និងគោលការណ៍ណែនាំស្តីពី“ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី”ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាចូលរួមពង្រឹង ...