វត្តអារញ្ញសាគរ បរិច្ចាគដី១២ឡូតិ៍ដល់គ្រួសារក្រីក្ររស់នៅលើដីវត្តតាំងពីឆ្នាំ១៩៧៩
ប្រជាពលរដ្ឋក្រីក្រ១២គ្រួសារ រស់នៅលើដីវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ទទួលបានដីសាងសង់លំនៅដ្ឋាន ក្នុងមួយគ្រួសារមួយឡូតិ៍ ពីព្រះគ្រូចៅអធិការ និងគណៈកម្មាការវត្តអារញ្ញសាគរ។ ព្រះគ្រូវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រទាំង១២គ្រួសារនេះ បានមករស់នៅលើដីវត្តអារញ្ញសាគរតាំងតែពីឆ្នាំ១៩៧៩មកម្លេះ ហើយកាលពីឆ្នាំ២០០៦ ព្រះគ្រូចៅអធិការមុន លោកបានឲ្យប្រជាពលរដ្ឋទាំងអស់នេះធ្វើកិច្ចសន្យាថា បើវត្តត្រូវការដីនៅថ្ងៃណា ...