Thursday, January 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

ដោយ Pothe Thun
09/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩
985
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ប្រជាពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ រស់នៅ​លើដី​វត្ត​អារញ្ញ​សាគរ ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ទទួលបាន​ដី​សាងសង់​លំនៅដ្ឋាន ក្នុង​មួយ​គ្រួសារ​មួយ​ឡូ​តិ៍ ពី​ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មាការ​វត្ត​អារញ្ញ​សាគរ​។​

​ព្រះគ្រូ​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ឱ្យដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១២​គ្រួសារ​នេះ បានមក​រស់នៅ​លើដី​វត្ត​អារញ្ញ​សាគរ​តាំងតែ​ពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយ​កាលពី​ឆ្នាំ​២០០៦ ព្រះគ្រូ​ចៅអធិការ​មុន លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​ធ្វើ​កិច្ច​សន្យាថា បើ​វត្ត​ត្រូវការ​ដី​នៅ​ថ្ងៃ​ណា ពួកគាត់​នឹង​រុះរើ​ចេញពី​ដី​វត្ត​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ការតវ៉ា ហើយ​ពួកគាត់​ក៏បាន​ផ្តិតមេដៃ​យល់ព្រម​ផងដែរ​។ បន្ទាប់មក កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ ព្រះអង្គ​បាន​កោះហៅ​ពលរដ្ឋ​ទាំង​១២​គ្រួសារ ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​និង​សង្កាត់ ព្រមទាំង ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត សុំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដី​វត្ត តែ​ដោយ​ព្រះទ័យ​សណ្តោស​ប្រណី និង​យល់ឃើញថា បើ​អោយ​ពួកគាត់​ចាកចេញ​ទៅ មិនដឹង​ទៅ​រស់​នៅឯណា បើ​ក្រ​រកតែ​បាយ​ហូប​ស្ទើ​តែ​មិនបាន​ផង ទើប ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មាការ​វត្ត​អារញ្ញ​សាគរ បរិច្ចាគ​ទាន​ជា​ដី​សង់​លំនៅដ្ឋាន មាន​ទទឹង​ប្រវែង ៧​ម៉ែត្រ និង​បណ្តោយ ១២​ម៉ែត្រ ដែលជា​ដី​របស់​វត្ត​អារញ្ញ​សាគរ​បាន​បង់​រំ​លោះ​នៅ​ឆ្នាំ​២០១៥​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

20/01/2021
អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

20/01/2021

​ព្រះគ្រូ​ចៅអធិការ​មាន​ថេរ​ដីកា​បញ្ជាក់ថា​៖ បន្ទាប់ពី​គ្រួសារ​ទាំង​១២ ចាក​ចេញទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​ហើយ ទីតាំង​ដី​ចាស់​នេះ នឹង​ពង្រីក​ផ្លូវ​ចាស់​ដែលមាន​សភាព​តូចចង្អៀត ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស ដែល​មក​សិក្សា​នៅ វិទ្យាល័យ​អារញ្ញ​សាគរ ស៊ី​អេ​ហ្វ​ស៊ី ដែលមាន​ចាប់ពី​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ មួយវិញទៀត​វត្ត​អារញ្ញ​សាគរ ក៏​ជា​គោលដៅ​ទេសចរណ៍​វត្ត​គំរូ ក្នុងចំណោម​៩​វត្ត ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

​លោក ម៉ៃ សា​មេ​ត ចៅសង្កាត់​សៀមរាប ក៏បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​នេះ ពិតជា​ក្រីក្រ និង​បានមក​រស់នៅ​លើដី​វត្ត​តាំងពី​យូរ​មក​ពិតប្រាកដ​មែន​។​

​សូម​បញ្ចាក់​បន្ថែមថា កិច្ចសន្យា​រុះរើ និង​ទទួល​ដី​ថ្មី​នេះ មាន​រយៈពេល​១២​ខែ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​ក្នុងនោះ ព្រះចៅអធិការ ព្រះអង្គ​សន្យាថា នឹង​ចាក់ដី​ធ្វើ​ផ្លូវ​គ្រួស​ក្រហម ហើយ​ដី​ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​នេះ នឹង​នៅ​ទល់មុខ​ផ្លូវ​គ្រួស​ក្រហម​ក្រោយ​វត្ត​នេះ​តែម្ដង​៕



​អត្ថបទ និង រូបភាព : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​គ្រួសារ​ក្រីក្រ​បរិ​ច្ចាគដី​វត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក​នឹងដាក់​ទណ្ឌកម្ម ចំពោះ​អ្នក​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​

​អាមេរិក អង់គ្លេស​និង​ចិនបញ្ជូន​ជំនួយ​យោធានិង​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេសបា​ហា​ម៉ា ដែល​រង​ការវាយប្រហារដោយ​ព្យុះ​

​អាមេរិក អង់គ្លេស​និង​ចិនបញ្ជូន​ជំនួយ​យោធានិង​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេសបា​ហា​ម៉ា ដែល​រង​ការវាយប្រហារដោយ​ព្យុះ​

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,122)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,854)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (330)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (114)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.