Wednesday, April 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​

ដោយ Pothe Thun
09/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​ពី​ការដែល​ក្រសួង ព័ត៌មាន រៀបចំ​ការប្រកួតប្រជែង ស្នាដៃ​វីដេអូ អប់រំ​ប្រឆាំង និង​ព័ត៌មាន​ក្លែងក្លាយ ដែលជា​ការបើកឱកាស ដល់​សាធារណជន សិស្ស និស្សិត ជាពិសេស​យុវជន ចូលរួម បង្ហាញ​ស្នាដៃ និង​គំនិត​របស់ខ្លួន​។​

​ការប្រកួតប្រជែង ស្នាដៃ​វីដេអូ អប់រំ​ប្រឆាំង និង​ព័ត៌មាន​ក្លែងក្លាយ មាន រយៈពេល ៥ នាទី ធ្វើឡើង​ក្រោម​ប្រធានបទ ការ​ប្រឌិត ព័ត៌មាន​ក្លែងក្លាយ​ជះឥទ្ធិពល​ដល់​សង្គម ។ ជាការ​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​លេខ ១ ទទួល បាន​ថវិកា ៤ លាន​រៀល លេខ ពីរ ទទួលបាន ៣ លាន​រៀល និង​លេខ បី ទទួល បាន ១ លាន ៥ សែន​រៀល​។​

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជ​រដ្ឋា​ភុ​បាល ទទួលបន្ទុក អគ្គនាយក ព័ត៌មាន និង​សោត​ទស្ស​ន៏ ក្រសួង ព័ត៌មាន បាន​ឲ្យ​ដឹងថា ការ ទទួល​ពាក្យ ធ្វើឡើង​រយៈពេល ១ ខែ ដែល​គ្រោង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ។ ដូច្នេះ សាធារណជន សិស្ស និស្សិត ជាពិសេស​យុវជន ដែលមាន​បំណង​ចូលរួម​ប្រកួតប្រជែង សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប រួមជាមួយ​ខ្លឹម សារ​អត្ថបទ ដែល​ខ្លួន​គ្រោង​ផលិត​វីដេអូ អប់រំ​ខ្លី ប្រឆាំងនឹង​ព័ត៌មាន ក្លែងក្លាយ មក​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោត​ទស្ស​ន៏ ក្រសួង​ព័ត៌មាន ចាប់ពី​ថ្ងៃ​ជូន ដំណឹង​នេះ ដើម្បី​គណៈកម្មការ​ពិនិត្យ និង​វាយតម្លៃ​ជម្រុះ​ដំបូង​។​

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះដែរ ឯកឧត្តម លោកជំទាវ ជា​អគ្គ នាយក នៃ​អគ្គនាយកដ្ឋាន ទាំង ៥ ចំណុះ​ឲ្យ​ក្រសួង ព័ត៌មាន ឯកឧត្តម លោក ជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ការងារ​តាម​ជំនាញ​នីមួយៗ បានធ្វើ​របាយ​ការ​ណ៏ ពី​លទ្ធផល​ការងារ សម្រេច អនុវត្តបាន​ក្នុង​រយៈពេល ១ សប្តាហ៍​មកនេះ ក៏ដូចជា​លើក​ពី​ផែនការ សកម្មភាព ការងារ ដែល​ត្រូវ​បន្ត​បំពេញ នៅពេល​ខាងមុខ​ទៀត សំដៅ​ធ្វើយ៉ាងណា ឲ្យ​រាល់​ផែនការ ការងារ​ដែល​គ្រោងទុក​សម្រេចបាន​លទ្ធផល​ល្អ​បន្តទៀត ។​

​ទាក់ទង​ទៅ​ការងារ​ផ្សព្វផ្សាយ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ កម្ពុជា បាន​ជម្រាបជូន​ក្នុង​អង្គប្រជុំ ពី​គម្រោង​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅពេល​ព្រឹក តាមរយៈ​ប្រព័ន្ធ ម៉ាស៊ីន LiveU ជា​អំណោយ​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តលជូន ដល់​ក្រុមការងារ ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​ធ្វើ​ការថត តាម​បណ្តា​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ ហើយ​រាយការណ៍​ផ្ទាល់​តែម្តង អំពី​តម្លៃ​ម្ហូបអាហារ មុខទំនិញ​មួយចំនួន​ក្នុង​ទីផ្សារ​ប្រចាំថ្ងៃ ក៏ដូចជា​ទិដ្ឋភាព​ចរាចរណ៍​ផងដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ការងារ​ទាំងឡាយ ដែល​បណ្តា​អគ្គនាយកដ្ឋាន​ទាំង ៥ ក៏ដូចជា​ថ្នាក់ដឹកនាំ ទទួលបន្ទុក​តាម​ផ្នែក​ជំនាញ​នីមួយៗ សម្រេច​អនុវត្តន៍​បាន ក្នុង​រយៈពេល​កន្លងមក​នេះ ហើយ​ជាមួយនេះ ឯកឧត្តម ក៏បាន​ជម្រុញ​លើកទឹកចិត្ត ឲ្យ​បន្ត​បំពេញ​នូវ​រាល់​ភារកិច្ច​ការងារ ឲ្យ​សម្រេចបាន​លទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ ឆ្លៀត​ក្នុងឱកាស នោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើក​ពី​គម្រោង រៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល និយាយ​អំពី​ការងារ​របស់ គណៈ​ម្មា​ធិ​ការ​វប្ប​ធ​ម៏​អាស៊ាន តា​រយៈ​ការអញ្ជើញ ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី តាម​បណ្តា មន្ទីរ​ព័ត៌មាន ខេត្ត រាជធានី តាម​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ មក​ចូលរួម​ស្តាប់ ដើម្បី​ទទួលបាន​ចំណេះដឹង កាន់តែ​ស៊ី ជម្រៅ ទាក់ទង​និង​អាស៊ាន​ដោយ​អញ្ជើញ មន្ត្រី​ជំនាញ​មកពី ក្រសួង ការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ មក​ធ្វើការ ឧទ្ទេសនាម ជូន​បានច្បាស់លាស់ ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី នៃ​ក្រសួង ការបរទេស ដែល​បាន​ទៅ​ប្រជុំ ទស្សនកិច្ច សិក្សា​នៅ ក្រៅប្រទេស នៅពេល​ត្រឡប់មកវិញ ត្រូវ​ធ្វើជា​របាយរ​ណ៏ យកមក​ដាក់​នៅ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ដើម្បី ទុកជា​ឯកសារ ពិសេស​សម្រាប់​អ្នក​ដែល ត្រូវ​ទៅលើ​ក​ក្រោយ បាន​ទៅ​មើល ស្វែងយល់ បានដឹង​ខ្លះៗ ពីអ្វី​ដែល​អ្នក​ទៅមុន​បានធ្វើ និង ទទួលបាន​រួចមក ហើយ​៕

​អត្ថបទ និង រូបភាព : ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​ប្រចាំ​សប្តាហ៏ក្រសួងព័ត៌មានអគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​ឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកទេស​ចក្ខុរោគ​ប្រទេស​ចិន បញ្ចប់​ការពិនិត្យ​-​ព្យាបាល​និង​វះកាត់ ជំងឺ​ភ្នែក​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកទេស​ចក្ខុរោគ​ប្រទេស​ចិន បញ្ចប់​ការពិនិត្យ​-​ព្យាបាល​និង​វះកាត់ ជំងឺ​ភ្នែក​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប​

រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.