Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

ដោយ Pothe Thun
10/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​
150
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​អញ្ជើញ​ជា​អធិបតី​និង​ចូលរួម​ដាំ​កូនឈើ​ចម្រុះ ចំនួន ៦៨៥ ដើម នៅ​បរិវេណ​ប្រាសាទគោកសំរោង ស្ថិតនៅក្នុង ភូមិ​ក្រឡាញ់ ឃុំ​ក្រឡា​ញ់ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ លោកស្រី ម៉ន​នី រង្សី បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការអភិរក្ស​ធនធាន​ព្រៃឈើ គឺជា​គោលដៅ​អាទិភាព​ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​និរន្តរភាព ហើយ​ជាពិសេស​រដ្ឋបាល​ស្រុក​បាន​នឹង​កំពុងតែ​អនុវត្ត​យុទ្ធនាការ​គ្រួសារ​មួយ ដាំ​ដើមឈើ​ឱ្យបាន​មួយ​ដើម​។​

​ដោយឡែក​ក្រៅពី​យុទ្ធនាការ ដាំ​កូនឈើ​នៅលើ​ផ្ទៃដី​តាម​ទីសាធារណៈ រួមមាន សាលារៀន វត្ត​អារាម ការិយាល័យ​អង្គភាព​ស្រុក ស្រុក​ក្រឡាញ់​ក៏មាន​ដីព្រៃ​សហគមន៍​០១​កន្លែង​ផងដែរ ឈ្មោះថា​ព្រៃ​ឡ មាន​ទំហំ​ផ្ទៃដី ១០៣​ហិកតា ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ស្ថិតក្នុង​ឃុំ​សែន​សុខ ហើយ​សហគមន៍​មួយ​នេះ​មានការ​គ្រប់គ្រង​ដោយ​គណៈកម្មការ​សហគម​ន៍ និង​អនុវត្ត​លក្ខន្តិកៈ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ ប្រើប្រាស់ និង​អាស្រ័យ​ផល​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​សូមជម្រាបថា ក្នុង​ពិធី​ដាំ​កូនឈើ​នោះ រួមមាន​ប្រភេទ​កូនឈើ​ក្រញូង បេង ធ្នង់​ជាដើម ដែល​ផ្ដល់​ដោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រឡាញ់ និង​សប្បុរសជន និង​ចូលរួម​ដាំ​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរដ្ឋបាល​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ក្រឡាញ់ និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​សប្បុរសជន​ក្នុងស្រុក​ក្រឡាញ់​ផងដែរ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​រដ្ឋបាល​ស្រុក​ក្រឡាញ់​បានរៀបចំ​ពិធី​ដាំ​កូនឈើ​នេះ ដោយ​លើក​ទី​១ ប្រារព្ធ​នៅ​ទីតាំង​វិទ្យាល័យ​សែន​សុខ ឃុំ​សែន​សុខ កាលពី​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៩ ចំនួន ៣៦៥ ដើម​។​


​អត្ថបទ​÷ សេង ផល្លី​
​រូបភាព​÷ រដ្ឋបាល​ស្រុក​ក្រឡាញ់​

Tags: ដាំ​កូន​ឈើស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ " កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ " របស់​កុមារ - យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.