Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ដោយ Pothe Thun
10/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​បើកសវនាការ​ជា​សាធារណៈ​សួរដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ធ្វើ​សកម្មភាព​អា​រក និង​ចាក់​សម្លាប់​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ដោយមាន​លោក​លោក អ៊ុ ចាន់ថុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជួន សុ​បញ្ញា ជា​តំណាង​អយ្យការ ហើយ​បន្ទាប់ពី​បើកសវនាការ​សួរដេញដោល​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នកបើករថយន្ត​តាក់ស៊ី​នេះ បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ពេល ។​

​នៅក្នុង​សវនាការ តំណាង​អយ្យការ បានធ្វើ​ការប្តឹង​ជនជាប់ចោទ​ទាំង​២​នាក់​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​គិតទុក​ជាមុន ។​

​នៅក្នុង​សវ​នា​នេះ ជនជាប់ចោទ​ទាំង​២​នាក់ គឺ​ទី​០១. ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ទី​០២. ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ពួកគេ​បាន​ចូលមក​ប្រទេស​កម្ពុជា ក្នុង​បំណង​ស្វែងរក​ប្រាក់ ក្នុងនោះ​ជា​ជំហាន​ពួកគេ​ត្រូវ​រក​រថយន្ត​មួយ​សម្រាប់​ជិះ និង​បន្ទាប់មក​ពួកគេ​អាច​និង​ស្វែងរក​កន្លែង​ប្តូរប្រាក់​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព ដែល​ពួកគេ​គិតថា អាច​រកប្រាក់​បាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ករណី​ប្លន់​សម្លាប់ លើ​ជនរងគ្រោះ​ឈ្មោះ​ហ៊ឹម ចាន់ ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ពី​សៀមរាប​ទៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បន្ទាប់ពី​ធ្វើ​សកម្មភាព កម្លាំង​សមត្ថកិច្ច បានធ្វើការ​ចាប់ខ្លួន​ជន​ដល់​ដែលជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ដែលមាន​ទី​០១​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​

​ក្រោយពី​ចាប់ខ្លួនបាន ជន​ទាំងពីរ​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​រក​តាក់ស៊ី ជិះ​ទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណងរ​កឡាន​តាក់​ស៊ី​ថ្មី ដើម្បី​ប្លន់​យកទៅ​ប្រើប្រាស់ ពួកគេ​ក៏បាន​ជួល​រថយន្ត​ជនរងគ្រោះ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ ស្លាក​លេខ ២AB ៥២១៨ ដោយ​ពួកគេ​ប្រាប់ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុងតម្លៃ​៣០$ ។​

​ពេល​ជិះ​ដល់​ចំណុច​កើត ពួកគេ​បាន​ប្រាប់​អ្នកបើក​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​ចុះ ដើម្បី​មើលផ្លូវ ដោយ​ទុកឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​សម្លាប់​យក​រថយន្ត ហើយ​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជនរងគ្រោះ​មកលើ​ផ្លូវ និង ភ្លាមៗ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​បាន​ប្រហែល ៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឲ្យ​ទៅមុខ​លែងរួច ហើយ​ពួកគេ​ក៏​នាំគ្នា​រត់​កាត់​វាលស្រែ​ក្នុង​បំណង​គេចខ្លួន តែ​ក៏ត្រូវ​ចាប់ខ្លួនបាន និង​បញ្ជូន​មកកាន់​តុលាការ ៕


​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ជប៉ុន​២​នាក់​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

យោធា​អាមេរិក ទំនងជា​នឹង​បង្កើន​ប្រតិបត្តិការ ប្រឆាំង​ពួក​តា​លី​បង់​

យោធា​អាមេរិក ទំនងជា​នឹង​បង្កើន​ប្រតិបត្តិការ ប្រឆាំង​ពួក​តា​លី​បង់​

ក្រសួង​កិច្ចការនារីសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ និង ការរៀបចំ​សូចនាករ​

ក្រសួង​កិច្ចការនារីសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ និង ការរៀបចំ​សូចនាករ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.