Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​កិច្ចការនារីសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ និង ការរៀបចំ​សូចនាករ​

ដោយ Pothe Thun
10/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួង​កិច្ចការនារីសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ និង ការរៀបចំ​សូចនាករ​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ក្រសួង​កិច្ចការនារី សហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨ .២០២៥ និង ការរៀបចំ​សូចនាករ ដែលមាន​រយៈពេល​២​ថ្ងៃ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខា ធិ​ការ​ប្រចាំការ នៃ​ក្រសួង​កិច្ចការនារី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ ឯកឧត្តម លោកស្រី​អស់លោក ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់​អគ្គនាយក នាយកដ្ឋាន ក្រុមការងារ និង គ្រូ​ឧ​ទេ្ទ​ស ព្រមទាំង​ប្រធាន និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កិច្ចការនារី រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ប្រមាណ​ជាង​១០០​នាក់ ។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​នាពេលនោះ លោកជំទាវ ខេង សំ​វ៉ា​ដា បានធ្វើការ​បញ្ជាក់ថា យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨ .២០២៥ ដែលជា​ស្នូល នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អ​នុត​ម័ក​ន្ល​ង​មក ។ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ថវិកា ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក៏​ជា​កម្មវិធី​កែទម្រង់​ស្នូល​មួយ នៃ​កម្មវិធី​កែ ទម្រង់​សំខាន់ៗ របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​អភិបាលកិច្ច និង ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន និង សមធម៌ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ។​

​លោកជំទាវ​ក៏បាន​លើក​ផងដែរ​ថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺមាន​គោលដៅ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ សា​ធា រណៈ​កម្ពុជា ឆ្ពោះទៅកាន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្តោតលើ​លទ្ធផល និង​វិមជ្ឈការ ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ជា​សម​ទ្ធិ​ផល​នៃ​ជំហាន​ទី​១ ទី​២ នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ វត្ថុ​សាធារណៈ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់​ឆ្ពោះទៅកាន់​ជំហាន​ទី​៣ ដែលជា​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោល នយោបាយ នៃ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​កិច្ចដំណើរការ​ផ្លាស់ប្តូរ​ជា​បណ្តើរៗ ពី​ប្រព័ន្ធគ្រប់គ្រង​ថវិកា ផ្អែកលើ​ធាតុ​ចូល និង មជ្ឈការ ឆ្ពោះទៅ ប្រព័ន្ធគ្រប់គ្រង​ថវិកា ផ្អែកលើ​លទ្ធផល ឬ សមិទ្ធិ​កម្ម និង វិមជ្ឈការ ដែល​ទាមទារ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់​បំពេញ ការងារ​ប្រទាក់ក្រឡា​គ្នា ប្រកបដោយ​ស្មារតី​នៃ​ភាពជា​ម្ចាស់ និង ការទទួលខុសត្រូវ​ខ្ពស់ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​លោកជំទាវ​បាន​បន្តទៀតថា ថ្វី ត្បិត​នៅក្នុង​កម្រិត​ម៉ាក្រូ យើង​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ និង ផែនការ​សកម្មភាព​រួម​ច្បាស់លាស់ ដែល​ត្រូវបាន ឆ្លុះបញ្ចាំង​នៅ​នៅក្នុង យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ។ យើង​ត្រូវ បន្ត​កែលម្អ ពង្រឹង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ បង្កើន​និង​ពង្រីក​សមត្ថភាព លទ្ធភាព​របស់​យើង សំដៅ​ប្រើប្រាស់​ឲ្យ​បាន​កាន់តែ ប្រសើរ​បំផុត នូវ​សក្តានុពល កាលានុវត្តភាព​ទាំងឡាយ​ដែល​យើង​មាន ក្នុង​គោលដៅ​តាម​ឲ្យ​ទាន់ និង ដំណើរ​វិវត្តន៍​នៃ សង្គម សេដ្ឋកិច្ច នយោបាយ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ប្រទេស តំបន់ ក៏​ដូច​ពិភពលោក ។ អង្គសិក្ខាសាលា​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ បានកំណត់​គោលបំណង និង គូសវាស ផ្លូវ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​របស់​កម្ពុជា ឈាន​ឆ្ពោះទៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិភា​ជ​ថវិកា តាមរយៈ​ការប្រើប្រាស់​សូចនាករ​សមិទ្ធិ​កម្ម និង ប្រសិទ្ធ ភាព​នៃ​ការអនុវត្ត​ថវិកា តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​ចំណាយ និង ការផ្តល់​សិទ្ធ​អំណាច ការទទួលខុសត្រូវ​កា​ន់​តែ​ច្បាស់ លាស់ ដល់​ក្រសួង ស្ថាប័ន សំខាន់​អង្គភាព​ប្រតិបត្តិ​ផ្ទាល់ និង ការប្រើប្រាស់​ប្រព័ន្ធ​វិទ្យា​ព័ត៌មាន សម្រាប់​គ្រប់គ្រង​ថវិកា ។

​លោកជំទាវ​មានសង្ឃឹម​ជឿជាក់ថា អង្គសិក្ខាសាលា​ទាំងមូល និង​យកចិត្តទុកដាក់ ស្តាប់​ការ​ឧទ្ទេស​របស់​វាគ្មិន ព្រមទាំង​លើក​ជា​សំនួរ​ឲ្យ​បាន​ផុលផុស ជុំវិញ​ការរៀបចំ​សូចនាករ ឲ្យ​បាន​ល្អជា​លំដាប់ និង ត្រងត្រាប់​ស្តាប់​នូវ​យុទ្ធសាស្ត្រ នៃ​កា​រក​ឬ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨ ២០២៥ ដែលជា​ស្នូល​នៃ​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ៕

​អត្ថបទ និង រូបភាព ៖​ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល ៖​អ៊ុន ណា​រាជ្យ​

Tags: ​ក្រសួង​កិច្ចការនារី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី រៀបចំ​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាបដើម្បី​តាមដានវាយតម្លៃ​លើ​ការអនុវត្ត​ច្បាប់​ជាតិ ចំណុច​អនុសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនិង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទស៊ី​-​ដ​

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី រៀបចំ​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាបដើម្បី​តាមដានវាយតម្លៃ​លើ​ការអនុវត្ត​ច្បាប់​ជាតិ ចំណុច​អនុសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនិង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទស៊ី​-​ដ​

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.