Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

ដោយ Pothe Thun
11/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​
មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​
មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​
មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី អធិការនគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​១៧​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់​នៅនឹងកន្លែង​កើតហេតុ ។​

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី បាន​ឲ្យ​ដឹង​បន្ថែមថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​រវាង​រថយន្ត​ម៉ាក់​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​សៀមរាប 2A-8754 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រកាន់​ស្តាំ ដែល​អ្នកបើក បររថ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​សៀមរាប 1X-2453 ដែល​ជិះ​ឌុ​ក​គ្នា​២​នាក់​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ស្លាប់​ទាំង​០២​នាក់ រួមមាន ៖ ១. ឈ្មោះ ឈិន វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ២. ឈ្មោះ ភិន រ៉េ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​០២​នាក់​នេះ រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ។​

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​ទៅដល់​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​វាស់វែង ហើយ​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រោះថ្នាក់​ចរាចរណ៍ធិការនគរបាល​ស្រុក​អង្គរធំស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.