Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

ដោយ Pothe Thun
11/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ជិន ដា អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា រដ្ឋបាល​ជលផល ជាពិសេស​មន្ត្រី​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម បានរួម​ចំណែក​ក្នុងការ​ផ្តល់​មេរៀន​បច្ចេកទេស ការចុះ​ប្រឹក្សា​ការងារ​បច្ចេកទេស ជាមួយ​អង្គការ​ដៃគូ​អនុវត្ត​គម្រោង ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង នូវ​ជី​ភាព​របស់​ប្រជាជន​នៅ​សហគមន៍​ជនបទ​ក្នុង​ខេត្តសៀមរាប ហើយ​គម្រោង​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​កើនឡើង​នូវ​ផល​ត្រី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ចំណេះដឹង​ផ្នែក​អាហារូបត្ថម្ភ និង​អនាម័យ​ដល់​ប្រជាជន​ក្នុង​សហគមន៍​គោលដៅ​ផងដែរ​។​

​លោក ជិន ដា បាន​ជំរុញ​ដល់​កសិករ​ក្នុង​គោលដៅ ក្រោយ​គម្រោង​នេះ​បញ្ចប់ សូម​បន្ត​សហការ​ទំនាក់ទំនង​ជាមួយនឹង​មន្ត្រី​បច្ចេក ទេស និង​កសិករ​ដែលមាន​បទពិសោធន៍​រៀនសូត្រ និង ចែក រំលែក បទពិសោធន៍​ល្អៗ ដល់​គ្នា​ទៅវិញទៅមក​ដើម្បី ឱ្យ​សហគមន៍​រីក ចម្រើន និង​ត្រូវ​នាំគ្នា​រក្សា​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​ល្អិតៗ​ឱ្យបាន​ច្រើន ព្រោះថា​ត្រី​ល្អិត​វា​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​វីតាមីន​ផ្សេងៗ​ទៀត ដែលមាន​ប្រសិទ្ធ​ភាពល្អ​បំផុត សម្រាប់​បំប៉ន​សុខភាព​កុមារ​ចាប់​តាំង​កកើត​រហូតដល់​មាន​វ័យ ២៤ ខែ និង​សុខភាព​ស្ត្រី​ពេល​មានគភ៌ គឺ​វា​ជួយ​ធ្វើ​មាន​សុខភាព​មាំមួន​ល្អ និង​មាន​សាច់ឈាម​ស្រស់ថ្លា​។​

​លោក ជិន ដា មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​បូកសរុប​ល​ទ្ឋ​ផល​គម្រោង ស្តីពី​ការគ្រប់គ្រង​ប្រ​ព័​ន្ឋ​ក​សិ​វារីវប្បកម្ម ដើម្បី​បង្កើន​អាហារូបត្ថម្ភ​និង​ជីវភាព ដែល​រៀបចំឡើង​ដោយ​អង្គការ វើ​ល​ហ្វី​ស​(WorldFish) និង អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​(TCO) សហការ​ជាមួយ​រដ្ឋបាល​ជលផល ក្រោម​ការគាំទ្រ​ថវិកា ពី សហគមន៍ អ៊ឺរ៉ុប​(EU.IFAD) នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩ ដោយមាន​សមាសភាព​ចូលរួម​ជា​អាជ្ញាធរ​ស្រុក​គោល ដៅ​ចំនួន​៣​គឺ ស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​សូទ្រនិគម និង អាជ្ញា ធរ​ឃុំ​គោលដៅ​ចំនួន​៦ និង​មេភូមិ​គោលដៅ​ចំនួន ១២​ភូមិ នៃ​ស្រុក​ទាំង​៣ រួមទាំង​កសិករ​ផង​សរុប​ជាង​៧០​នាក់​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​លោក អ៊ុង ច័ន្ទ​រតនា នាយក​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា លើកឡើងថា គម្រោង​ស្តីពី​ការគ្រប់គ្រង​ប្រ​ព័​ន្ឋ​ក​សិ​វារីវប្បកម្ម ដើម្បី​បង្កើន អាហារូបត្ថម្ភ​និង​ជីវភាព​នេះ បាន​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ តាមរយៈ​ថវិកា​អនុវត្ត​គម្រោង​ពី​អង្គការ​វើ​ល​ហ្វី​ស​(WorldFish) ដែល​គម្រោង​នេះ អនុវត្ត​ដោយ​អង្គការ​ដៃគូ​ចំនួន​៣​ខុសៗ​គ្នា គឺ​នៅ​ខេត្តពោធិសាត់ , បាត់ដំបង និង​ខេត្តសៀមរាប អនុវត្ត​ដោយ​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា ហើយ​គម្រោង​នៅ​ខេត្តសៀមរាប បាន​អនុវត្ត​នៅ​ស្រុក​ក្រឡាញ់​ចំនួន​៣​ឃុំ មាន​ស្រះ​កសិករ​ចំនួន​៦៨​ស្រះ បន្ទាប់មក​អនុវត្ត​៣​ឃុំ​នៅ​ស្រុក​ពួក និង​ស្រុក​សូទ្រនិគម ហើយ​ការអនុវត្ត​គម្រោង​៣​ឆ្នាំនេះ បាន​ជួយ​ដល់​កសិករ​គោលដៅ​ចំនួន​១២០​គ្រួសារ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ និង​បង្ហាញ​ភាពជឿជាក់​ទៅលើ​ធនធាន​ជលផល​តាម​វាលស្រែ ដែលជា​ផ្នែក​មួយ​បាន​គ្របដណ្តប់​មួយ​ភាគ​ធំ​លើដី​កសិកម្ម​ក្នុងប្រទេស ខណៈ​គម្រោង​ដែល​បាន​អនុវត្ត​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ បាន​ជួយ​បង្កើន​នូវ​វិធីសាស្ត្រ​សមស្រប​នៃ​អាហារូបត្ថម្ភ តាមរយៈ​វារីវប្បកម្ម​ទៅដល់​គ្រួសារ​ក្រីក្រ ជាពិសេស​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បាន​ជួយ​រៀបចំ​ការគ្រប់គ្រង​ស្រះ​ក្នុង​តំបន់​គោលដៅ និង​បង្កើន​ចំណេះដឹង​និង​ផ្សព្វផ្សាយ​ដល់​ស្ត្រី​ដែលមាន​កូន​ក្រោម​អាយុ​៥​ឆ្នាំ អំពី​សារៈប្រយោជន៍​នៃ​ត្រី​សម្បូរ​ជីវជាតិ អាហារូបត្ថម្ភ ការ​ចំអិន​អាហារ និង​អនាម័យ បង្កើន​ចំណេះដឹង​ក្នុងការ​ចងក្រង​មេរៀន បទពិសោធន៍ នៃ​ការអភិវឌ្ឍ​វារីវប្បកម្ម និង​ចែករំលែក​ដល់​អ្នក​ពាក់​ព័​ន្ឋ​ក្នុងការ​ពង្រីក​វិសាលភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទមន្ត្រីជលផល​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1378 shares
    Share 551 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    444 shares
    Share 178 Tweet 111

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.