Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

ដោយ Pothe Thun
11/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩
វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩
វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩
វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះ​តេជគុណ​វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩ មន្ត្រី​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត រួមជាមួយ​ចៅអធិការ​វត្ត​ចំនួន​៩​វត្ត ក្នុង​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​រមណីយដ្ឋាន​គំរូ​លើក​ទី​៣ , បេក្ខភាព​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​២ និង​ជ្រើសរើស​វត្ត​គំរូ​ទេសចរណ៍​លើក​ទី​១​ឆ្នាំ​២០១៩ ដែលជា​ផ្នែក​មួយ​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និង​ការផ្សារភ្ជាប់​ផលិតផល​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​ព្រះ​តេជគុណ នឿ​ម វុ​ឌ្ឍី មាន​សង្ឃដីកា​បន្ថែមថា នៅក្នុង​ខេត្តសៀមរាប មាន​វត្ត​ទាំងអស់​សរុប​ចំនួន​២៤៣​វត្ត និង មាន​អាស្រម​ចំនួន​២៣ ហើយ​វត្ត​ដែល​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព វត្ត​គោលដៅ​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩ រួមមាន ៖ ១. វត្ត​រាជ​បូព៌ , ២. វត្ត​ព្រះព្រហ្ម​រ័ត្ន , ៣. វត្ត​ដំណាក់ , ៤. វត្ត​ព្រះឥន្ទ​កោសា , ៥. វត្ត​ព្រះឥន្ទ​កោ​សី​យ៍ , ៦. វត្ត​អារញ្ញ​សាគរ , ៧. វត្ត​បារាយ​នទី​រតនា​រាម , ៨. វត្ត​ទេព​ពោធិ​វង្ស និង ៩. វត្ត​កេស​រ៉ា​រាម ហើយ​លក្ខណៈសម្បត្តិ​ដែល​ទទួល​បានជា​បេក្ខភាព​គោលដៅ​ទេសចរណ៍​វត្ត​គំរូ គឺ​ទាក់ទង​ទៅនឹង​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ និង​បរិស្ថាន​ជុំវិញ​វត្ត វត្តមានរ​ចនាស​ម្ព័​ន្ឋ​ដឹកនាំ​ត្រឹមត្រូវ , ទីធ្លា​វត្តមាន​បរិស្ថាន​អនាម័យ​ល្អ បន្ទប់ទឹក ព្រះវិហារ និង​ពុ​ទ្ឋ​បដិមា មាន​វ័យ​ចំណាស់ តាម​រចនាបទ​ព្រះ​ពុ​ទ្ឋ​សាសនា និង សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​វត្តមាន​ភាពល្អប្រសើរ​ផងដែរ ។​

​ព្រះ​តេជគុណ នឿ​ម វុ​ឌ្ឍី សង្ឃឹមថា វត្ត​ស្វាយ​រមៀត​នេះ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​នៃ​វត្ត​អារាម​យ៉ាងពិត​ប្រាកដ​នៅពេល​ខាងមុខ ក្នុងចំណោម​វត្ត​ទាំង​៩ ដោយហេតុថា បើ​ពិនិត្យ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​វត្ត​នេះ គឺជា​វត្តមាន​វ័យ​ចំណាស់​ដែល​បាន​កសាងឡើង​ក្នុងអំឡុង​សម័យអង្គរ ទី​អារាម​មាន​បរិស្ថាន​ល្អ មាន​អំណោយផល​ល្អ ព្រោះ​នៅក្បែរ​បារាយណ៍ទឹកថ្លា និង​សង្កេតឃើញ​សក្តានុពល​វិស័យ​ទេសចរណ៍​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កាន់តែ​កើនឡើង គិត​ជា​មធ្យម​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ មក​ទស្សនា​ទី​អារាម​នេះ ពី​១៥០​ទៅ​២០០​នាក់ ក្នុង​មួយខែ ហើយ​វត្ត​ក៏​គ្រោង​នឹង​បង្កើត​សហគមន៍​ទេសចរណ៍​រទេះគោ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ដែរ ដែល​នេះ​ជា​ឱកាស​មួយ​ដល់​ប្រជា​សហគមន៍​គាត់​អា​ចរក​ចំណូល​បន្ថែម​ពី​វិស័យ​ទេសចរណ៍ និង​អាច​លក់ដូរ​នំចំណី​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ជា​ចំណែក​មួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែលជា​គោលដៅ​ជា​ចម្បង របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ព្រះ​តេជគុណ វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម និង​មោទនភាព​ផងដែរ អំពី​សក្តានុពល​របស់​វត្ត​អារញ្ញ​សាគរ ដែលមាន​វ័យ​១៩០​ឆ្នាំ​មកហើយ ជាពិសេស ការជ្រើសរើស​យក​វត្ត​គំរូ​សម្រាប់ គោលដៅ​ទេសចរណ៍ គឺ​ផ្តល់ឱកាស​ឱ្យ​យើងទាំងអស់គ្នា ចូលរួម​អភិរក្ស ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​ជួយ​លើកកម្ពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង​ថែមទៀត​ផងដែរ ហើយ​វត្ត​អារ​ញ្ញា​សាគរ ជា​វត្ត​បុរាណ​មួយ​ក្នុងចំណោម​វត្ត​បុរាណ​ជាច្រើន​នៅក្នុង​ខេត្ត គឺមាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ច្រើន​គួ​សម​ហើយ​វត្ត​នេះ នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ចង់​ឈ្វេងយល់​ពី​ព្រះពុទ្ធសាសនា ៕


​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ទេសចរណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបវត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

កិច្ចប្រជុំ​រវាង​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌មាន(​គណៈកម្មការ​ទី​៥)នៃ​ព្រឹ​ទ្ឋ​សភាជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    647 shares
    Share 259 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.