Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុងភូមិ​ស្ទឹង​ថ្មី​

ដោយ Pothe Thun
11/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​មួយកន្លែង មាន​ប្រវែង​២៣៥​ម៉ែត្រ នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​បេ​ទី​ម ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​ទទួលបន្ទុក​ផ្នែក​ការដ្ឋាន នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា ដោយ​ឯកឧត្តម​អភិបាលខេត្ត មើលឃើញ​ពី​ការលំបាក ក្នុង​ការធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវ​មួយ​ខ្សែ​នេះ ឯកឧត្តម​បាន​ណែនាំ ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដាក់​គ្រឿងចក្រ កិន​បង្ហាប់​ផ្លូវ ដែលមាន​ការខូចខាត​នេះ​ជាមុនសិន ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។​

​ដោយឡែក គម្រោង​ផ្លូវ​កៅស៊ូ​បេ​ទី​ម ប្រវែង ២៣៥​ម៉ែត្រ នឹងធ្វើ​ការស្ថាបនា​ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ដំណើរការ​ស្នើសុំ​ថវិកា​របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​សម្រេច ខណៈ​បច្ចុប្បន្ន​កំពុងតែ​ដំណើរការ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឆ្លៀ​ង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​នេះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​ចុះ​ពិនិត្យ​ផ្លូវ​មួយចំនួន ដែលជា​តំបន់​សំបូរ​ភ្ញៀវ​បរទេស​ឆ្លងកាត់ ទៅ​កំសាន្ត​នៅ​តំបន់​ផាប់​ស្ទ្រី​ត លើសពីនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​ផងដែរ​។​

​សូមជម្រាបថា ក្រៅពី​ការចុះពិនិត្យ​ការដ្ឋាន​ផ្លូវ​មួយ​ខ្សែ​នេះ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាល រង​ខេត្តសៀមរាប ក៏បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ ពុំ​ស្ថិតនៅក្នុង​គម្រោង តារាង​ផែនការ​អនុវត្ត​ការងារ ១០០​ថ្ងៃ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដែល​គិត​ចាប់ពី​សប្តាហ៍​ទី​៣ ខែសីហា ដល់ សប្តាហ៍​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឡើយ​។​

​អត្ថបទ និង រូបភាព ៖ លោក សេង ផល្លី​

Tags: ផាប់​ស្ទ្រីត​​ផ្លូវខេត្តសៀមរាបភូមិ​ស្ទឹង​ថ្មី​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

​ក្រុមបាតុករ​ក្រុង​ហុង បន្តធ្វើ​បាតុកម្មដោយ​រំលឹក​ខួប ការវាយប្រហារ​ថ្ងៃទី​១១ កញ្ញា​

​ក្រុមបាតុករ​ក្រុង​ហុង បន្តធ្វើ​បាតុកម្មដោយ​រំលឹក​ខួប ការវាយប្រហារ​ថ្ងៃទី​១១ កញ្ញា​

​អាមេរិក ពន្យារពេល​ដំឡើង​ពន្ធគយលើ​ការ​នាំចូល​របស់​ចិន ចាប់ពី​ថ្ងៃទី​០១ ខែតុលា​

​អាមេរិក ពន្យារពេល​ដំឡើង​ពន្ធគយលើ​ការ​នាំចូល​របស់​ចិន ចាប់ពី​ថ្ងៃទី​០១ ខែតុលា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.