Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

ដោយ Pothe Thun
10/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បានរៀបចំ​ប្រជុំ​បូកសរុប​វាយតម្លៃ​កា​រ​អនុវត្ត​ចលនា​ប្រឡងប្រណាំង​៣​ល្អ “ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ​និង​យុវជន និង​លើកសរសើរ​ចំពោះ​អង្គភាព និង​បុគ្គល​មាន​ស្នាដៃ​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ព្រមទាំង​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ​អនុវិស័យ​យុវជន​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ផងដែរ ។​

​លោក ម៉ិ​ត សុវណ្ណ ប្រធានការិយាល័យ​យុវជន នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប មានប្រសាសន៍ថា​៖ ការប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង​៣​ល្អ “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​” ប្រចាំឆ្នាំ​សិក្សា ២០១៨-២០១៩ ធ្វើឡើង​ក្នុង​គោលបំណង​បូកសរុប​វាយតម្លៃ​ពី​វឌ្ឍនភាព​ការងារ​យុវជន​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​អនុវត្ត​នៅ​ឆ្នាំ​សិក្សា​២០១៨-២០១៩​សម្រាប់​អនុវិស័យ ការងារ​យុវជន និង លើកទឹកចិត្ត​ដល់​កុមារ យុវជន​ដែលមាន​ស្នាដៃ ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ” កូន​ល្អ​សិស្ស​ល្អ មិត្ត​ល្អ ” តាមរយៈ​ការផ្តល់​បណ្ណ​សរសើរ​ជូន​អង្គភាព និង​បុគ្គល​មាន​ស្នាដៃ ។​

​លោក ម៉ិ​ត សុវណ្ណ មានប្រសាសន៍​បន្ថែមថា សកម្មភាព​នេះ គឺ​ជំរុញ​ការលើកទឹកចិត្ត​ឱ្យ​អង្គភាព និង​បុគ្គល​ខិតខំ​បង្កើន​ស្នាដៃ​បន្ថែមទៀត ក្នុងការ​ចូលរួម​ពង្រឹងគុណភាព ប្រសិទ្ធភាព​អប់រំ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី និង​អភិវឌ្ឍន៍​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ឱ្យមាន​សកម្ម​ភាពល្អ គ្រប់​អង្គភាព​សាលារៀន និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ថែទាំ​គាំពារ​ដល់​កុមារ​-​យុវជន ពី​ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​ស្ថាប័ន​អប់រំ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានចាត់ទុក​កុមារ​និង​យុវជន ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង ជា​កម្លាំង​ស្នូល ជា​កោសិកា​ដ៍​រឹងមាំ​និង​ជា​អនាគត​ប្រទេសជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក សុខ ដា​នី អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត មានប្រសាសន៍ថា​៖ ចលនា​ប្រឡងប្រណាំង​៣​ល្អ របស់​កុមារ និង យុវជន ថា ជា​ចំណែក​មួយ​ដ៏ សំខាន់បំផុត​ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ខណៈ​នៅក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់​នៅក្នុង​កម្មវិធី​នយោបាយ​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយ​បច្ចុប្បន្ននេះ វិស័យ​អប់រំ​កំពុងមាន​ការអភិវឌ្ឍ​គ្រប់ផ្នែក ដើម្បី​លើកកម្ពស់​សមត្ថភាព​សិស្ស និ​សិ​ត្ស និង​ប្រជាពលរដ្ឋ​ទូទៅ ឱ្យមាន​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្ពង់ខ្ពស់ ឆ្លើយតប​ទៅ​តម្រូវការ​នៃ​ទីផ្សារការងារ ពិសេស ផ្តោត​ការយកចិត្ត​ទុ​ដាក់រ​អភិវឌ្ឍ​កម្លាំង​យុវវ័យ ជា​កម្លាំង​ដ៏​សំខាន់​។​

​លោក សុខ ដា​នី មានប្រសាសន៍​បន្ថែមថា ប្រការ​សំខាន់​សូម​ឲ្យ​ក្មួយៗ ត្រូវខិតខំ​រៀនសូត្រ​ប​ង្កើ​ន​ចំណេះដឹង ចំណេះធ្វើ និង​រៀន​រស់នៅ​ជាមួយគ្នា រៀន​រៀបចំខ្លួន​ឱ្យមាន​ទម្លាប់​ល្អ ចេះ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ គោរព​សិ​ទ្ឋ​គ្នា​ទៅវិញទៅមក មានការ​យោគយល់​គ្នា អធ្យាស្រ័យ និង​ចេះ​អត់ឱន ព្រមទាំង​រក្សា​សមភាព​រវាង​បុរស និង​នារី មាន​ស្មារតី​ឧស្សា​ព្យាយាម ខិតខំ​កសាង​អំពើ​ល្អ​ឱ្យបាន​កាន់តែច្រើន ព្រមទាំង​ស្រឡាញ់​រាប់អាន​គ្នា ក្លាយជា កុមារ​-​យុវជន​ដែលមាន ទម្លាប់​ល្អ​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​ក្នុង​សង្គមជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​អសកម្ម​ក្នុង​មជ្ឈដ្ឋាន​យុវវ័យ និង​សម្រេច នូវ​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស ។​

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ កុមារ​មាន​ស្នាដៃ​ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ចំនួន​១០៤.៩០៧​នាក់ ក្នុងនោះ​ស្រី​៥៤.៩០១​នាក់ , យុវជន​មាន​ស្នាដៃ​ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ចំនួន​១៦.៥១៨​នាក់ ក្នុងនោះ​ស្រី​៩.៦៦៥​នាក់ និង​អង្គភាព​មាន​ស្នាដៃ​ល្អ​ចំនួន​១០៣ អង្គភាព និង បុគ្គល​មាន​ស្នាដៃ​ល្អ ៦២២​នាក់ ក្នុងនោះ​ស្រី​៣៦៤​នាក់ ៕



​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ " កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ " របស់​កុមារ - យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

យោធា​អាមេរិក ទំនងជា​នឹង​បង្កើន​ប្រតិបត្តិការ ប្រឆាំង​ពួក​តា​លី​បង់​

យោធា​អាមេរិក ទំនងជា​នឹង​បង្កើន​ប្រតិបត្តិការ ប្រឆាំង​ពួក​តា​លី​បង់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.