Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

ដោយ Pothe Thun
10/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា លទ្ធផល​នៃ​ការប្រឡង​សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ ជា​យុទ្ធសាស្ត្រ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួង​អប់រំ​យុវជន​និង​កីឡា លើ​វិស័យ​អប់រំ​សិក្សា ក្នុង​ពង្រឹង​នូវ​គុណភាព​អប់រំ នៃ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ឲ្យ​កាន់​តែមាន​គុណភាព និង ជាការ​ពង្រឹង​នូវ​អង្គការ​វិន័យ​ដល់​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ លើ ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​គុណភាព​អប់រំ សាលារៀន​ចាប់ពី​ថ្នាក់​បឋម វិទ្យាល័យ និង ថ្នាក់​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​ឲ្យ​ធ្វើការ​កែប្រែ​នូវ​រាល់​ទង្វើ​ដែលមាន​កន្លងមក​ចំពោះ​សិស្ស​ផងដែរ ។​

​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ មណ្ឌល​សៀមរាប មាន​បេក្ខជន​ប្រឡង​ចំនួន​សរុប ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៤.៦៨៩​នាក់ អវត្តមាន​មិន​មក​ប្រឡង​ចំនួន​៦៤​នាក់ មាន​១៣ មណ្ឌល ស្មើ ៣៨៤​បន្ទប់ ដោយ​ចែកចេញជា ២ ផ្នែក ៖ គឺ ផ្នែក​វិទ្យាសាស្ត្រ​ពិត ៖ មាន​៤​មណ្ឌល ស្មើនឹង​១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២​​.៩៤៤ នាក់ ក្នុងនោះ​ស្រី​ចំនួន​១.៧០៧ នាក់ និង ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥.៧៧០​នាក់ និង ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​លោក សយ ទិ​ត្យា​វង្ស បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​លទ្ធផល​ប្រឡង មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​៦.៥១១​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣.៧៦៣​នាក់ ស្មើនឹង​៧៧,២៦​ភាគរយ មាន​ស្រី​ចំនួន ៨០,០៨ ភាគរយ ក្នុងនោះ​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៣៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៥​នាក់ , និទ្ទេស B ចំនួន​១៩០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១០៥​នាក់ , និទ្ទេស C ចំនួន​៤៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៩៤​នាក់ , និទ្ទេស D ចំនួន​១.៣១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៨២៨​នាក់ និង និទ្ទេស E ចំនួន​៤.៤៩៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​២.៥២១​នាក់ ។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ , ជាប់​និទ្ទេស B មាន​ចំនួន​១៤៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧៧​នាក់ , ជាប់​និទ្ទេស C មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៨០​នាក់ , ជាប់​និទ្ទេស D មាន​ចំនួន​១.៥៣៣ នាក់ ក្នុងនោះ​ស្រី​ចំនួន​៩១៦​នាក់ និង ជាប់​និទ្ទេស E មាន​ចំនួន ៣.៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.០៨៩​នាក់ ។​

​សម្រាប់​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩.០៥២​នាក់ ស្មើនឹង​៦៨,៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣ នាក់ , ជាប់​និទ្ទេស B ចំនួន​២.៤៣០​នាក់ , ជាប់​និទ្ទេស C ចំនួន ៥.៨៤៧​នាក់ , ជាប់​និទ្ទេស D ចំនួន ១៤.១០០​នាក់ និង និទ្ទេស E ចំនួន​៥៦.២៣២​នាក់ ។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រោយ​ឆ្លងកាត់​ការសិក្សា​រយៈពេល​១២​ឆ្នាំនេះ មិនមែនជា​ការកំណត់​វាសនា​របស់​បេក្ខជន​នោះទេ ពោល​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​តែប៉ុណ្ណោះ ៕



​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ " កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ " របស់​កុមារ - យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

ក្រុមហ៊ុន​អាកាសចរណ៍ British Airways (BA) លុបចោល​ជើងហោះហើរ​ជាច្រើន ដោយសារ​ក្រុម​ពី​ឡុ​ត​ធ្វើ កូដកម្ម​នៅ​ទូទាំង​សកលលោក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.