Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកទេស​ចក្ខុរោគ​ប្រទេស​ចិន បញ្ចប់​ការពិនិត្យ​-​ព្យាបាល​និង​វះកាត់ ជំងឺ​ភ្នែក​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប​

ដោយ Pothe Thun
09/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកទេស​ចក្ខុរោគ​ប្រទេស​ចិន បញ្ចប់​ការពិនិត្យ​-​ព្យាបាល​និង​វះកាត់ ជំងឺ​ភ្នែក​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប​
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកទេស​ចក្ខុរោគ​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិនិត្យ​-​វះកាត់ និង​ព្យាបាល ជំងឺភ្នែកឡើងបាយ ជូន​ប្រជាជន​ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប ដែល​ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។

​សកម្មភាព​នេះ បានធ្វើ​ឡើង​ដោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​យូ​ណាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការសម្របសម្រួល ដោយ​អ្នកចាត់ការ​ទូទៅ​របស់​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​តំបន់​សៀមរាប និង​មានការ​គាំទ្រ​ដោយ​មន្ទីរ​សុខាភិបាល​ខេត្ត ផងដែរ ។ កិច្ចដំណើរការ​ពិនិត្យ​-​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្នែក​ចក្ខុរោគ​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោកស្រី Zhou Hong មកពី​សមាគម​ប្រជាជន​ចិន​ខេត្ត​យូ​ណាន ដើម្បី​មិត្តភាព​ជាមួយ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប មាន​មន្ទីរពេទ្យ​សាធារណៈ​ចំនួន​៥ ប៉ុន្តែ​ក្នុងនោះ​មានតែ​មន្ទីរពេទ្យ​ខេត្ត​មួយ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​សេវា​វះកាត់​ជំងឺ​ភ្នែក​បាន​។ លោក​ថា គំហើញ​គឺជា​តម្រូវ​ការចាំបាច់​បំផុត​របស់​មនុស្ស​គ្រប់រូប ការបាត់​បង់គំ​ហើយដោយ​ប្រការ​ណាមួយ វា​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ជិវិត​រស់នៅ និង​សុខុមាលភាព ។ លោក​វាយតម្លៃថា ៖ ការចូលរួម​របស់​គ្រូពេទ្យ​ឯកទេស​ចក្ខុរោគ​នៃ​ប្រទេស​ចិន មក​ពិនិត្យ​-​វះកាត់​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ដោយ​ឥត​គឹ​តថ្លៃ ពិតជា​បេសកកម្ម​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​អ្នកស្រី​វេជ្ជបណ្ឌិត ម៉ី យាន មកពី​មន្ទីរពេទ្យ​ប្រជាជន​ខេត្ត​យូ​ណាន មានប្រសាសន៍ថា មនុស្ស​ចាស់ អាច​នឹងមាន​បញ្ហា​ប្រឈម​នៃ​ជំងឺ​បាយ​ភ្នែក និង​មាន​ករណី​ជាច្រើន​ទៀត ដែល​បង្ក​ឲ្យ​ភ្នែក កើតមាន​ជំងឺ​ឡើងបាយ ដូចជា​ការប៉ះទង្គិច ការ​ប៉ះ​ពន្លឺ​ខ្លាំង ហើយ​ការប្រើ​ថ្នាំ​ដាក់​ភ្នែក​មិនមាន​វេជ្ជបញ្ជា ក៏​ជា​ហេតុផល​នៃ​ការបង្ក​ឲ្យ​ភ្នែក ជួប​បញ្ហា​ឡើងបាយ​បានដែរ ។ តែ​យ៉ាងណាក៏ដោយ ជំងឺ​បាយ​ភ្នែក​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ពិការភ្នែក​នោះទេ បើសិនជា​មិន​ហួសពេល និង​មានការ​ព្យាបាល​ត្រឹមត្រូវ​ដោយ​គ្រូពេទ្យ​ឯកទេស ។ ជំងឺ​បាយ​ភ្នែក​អាច​ព្យ​បាល​បានជា​សះស្បើយ​១០០% ដោយ​ការវះកាត់​តាម​បច្ចេកវិទ្យា​ទំនើប ។  ភ្នែក​គឺជា​បង្អួច​នៃ​រាងកាយ​មនុស្ស នៅក្នុង​បេសកកម្ម​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន បាន​ពិនិត្យ វះកាត់ ព្យាបាល​ជំងឺ​បាយ​ភ្នែក​បានជា​ច្រើន​ករណី ពួក​ខ្ញុំ​សប្បាយចិត្ត ដែល​បាន​ជួយសង្គ្រោះ​ឲ្យ​ភ្នែក​ប្រជាជន​កម្ពុជា បាន​មើលឃើញ​ច្បាស់​ឡើងវិញ ។​

​របាយការណ៍​របស់​ក្រុមគ្រូពេទ្យ​ចិន បង្ហាញថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ អ្នកជំងឺ​ដែល​បានមក​ទទួល​សេវា​ពិនិត្យ​-​វះកាត់​មាន​ចំនួន​៥៥​ករណី លើ​គម្រោង​វះកាត់ ១០០​នាក់ ។

​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គ្រូពេទ្យ​ឯកទេស​ចក្ខុរោគ​ចំនួន​២​រូប បានផ្តល់​សេវា​វះកាត់​ជំងឺ​បាយ​ភ្នែក​នេះ​បាន​ពី ៧០០ ទៅ ១ ៣០០​នាក់​ក្នុង​មួយឆ្នាំ ប៉ុន្តែ​លទ្ធផល​នេះ វា​នៅ​តិច​នៅឡើយ បើ​ធៀប​ទៅនឹង​ចំនួន​ករណី​បាយ​ភ្នែក​លើ​មនុស្ស​ចាស់​ដែលមាន​ស្រាប់ និង​ករណី​កើត​ថ្មី​ទៀត ជា​រៀងរាល់ឆ្នាំ​នោះ ។ មាន​កត្តា​ជាច្រើន​ទៀត​ដែល ដែល​ធ្វើអោយ​មាននៅ​សេសសល់ ចំនួន​អ្នកជំងឺ​បាយ​ភ្នែក​មិន​បានមក​ទទួល​ការវះកាត់​ទាន់ពេលវេលា គឺ​ការខ្វះខាត​សេវា​ចក្ខុរោគ​នៅ​មូលដ្ឋាន​ដាច់ស្រយាល ហើយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​លើ​ករណី​ថែរក្សា ព្យាបាល​ភ្នែក​នៅមានកម្រិត ៕

​អត្ថបទ និង រូបភាព : លោក ងិន គឹម​ឡេង​

Tags: ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តពិនិត្យ​-​ព្យាបាល​និង​វះកាត់ជំងឺ​ភ្នែកមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ " កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ " របស់​កុមារ - យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    646 shares
    Share 258 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.