មនុស្សយ៉ាងហោច៥១នាក់ ស្លាប់ក្នុងហេតុការណ៍បាក់ចំហៀងភ្នំ ដោយសារភ្លៀងមូសុងក្នុងប្រទេសមីយ៉ាន់ម៉ា
តួលេខថ្មីបំផុតដែលផ្សាយដោយប្រទេសមីយ៉ាន់ម៉ា បាននិយាយពីថ្ងៃអាទិត្យថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ពីការបាក់ដីដោយភ្លៀងមូសុងបានឡើងទៅដល់៥១នាក់រហូតហើយមកដល់ពេលនេះ នៅក្នុងរដ្ឋមន របស់ប្រទេសមីយ៉ាន់ម៉ា ។ មន្ត្រីនាយកដ្ឋានម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះត្រូវបានគេធ្វើឡើងតាមរយៈការប្រើប្រាស់គ្រឿងម៉ាស៊ីន ស្វែងរកអ្នកនៅរស់ដូចជាការប្រើ Thermal Imaging Camera ( TIC ) ព្រមទាំង Leader ...