Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥

ដោយ Pothe Thun
01/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងចាបើផ្ដើមនាពេលខាងមុខនេះ។ កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមវត្តមាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ ចំនួន៥ ចូលរួមប្រជុំ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ផងដែរ។

លោក អ៊ឹង គឹមលាង មានប្រសាសន៏ថា ចំពោះសកម្មភាពការឃោសនារកសំឡេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ សម្រាប់នៅតាមបណ្តាស្រុកក្រុងទាំង១២ យើងឃើញថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមានគណបក្សនយោបាយមួយចំនួន ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តិទៅដោយរលូន។ លោកក៏បានណែនាំដល់គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ មានកងកម្លាំងស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត និងកងកម្លាំងភូមិភាគ៤ ដែលដាក់នៅតាមគោលដៅសំខាន់ៗ របស់ការិយាល័យបោះឆ្នោតនីមួយនោះ គឺចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោត ត្រូវចូលរួមធ្វើយ៉ាងណាយកចិត្តទុកដាក់ឲ្យបានខខ្ពស់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតឲ្យបានល្អប្រសើរ ជៀសវាងបញ្ហានានាដែលនឹងកើតមានឡើងដោយយថាហេតុណាមួយ។

បើតាមលោក នឹម វ៉ាន់សំ ប្រធាន គជប ខេត្តសៀមរាប បានបង្ហាញថា នៅទូទាំងខេត្តសៀមរាប មានឃុំសង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន ១.៥០៨ការិយាល័យ និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨៨.៥៣៣នាក់ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ចំពោះកិច្ចប្រជុំគ្នានាពេលនេះ គឺក្នុងគោលបំណងដើម្បីបញ្ជាក់អំពីការរួមកម្លាំងសាមគ្គី ដែលកើតចេញពីយើងទាំងគ្នា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់ក្រុមការងារកន្លងមក ដែលយើងទទួលការខុសត្រូវជាមួយនឹងការបោះឆ្នោត យើងចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ នឹងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជាយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងដែរថា នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង ១. គណបក្សប្រជាជនកម្ពុជា ២.គណបក្សភ្លើងទៀន ៣. គណបក្សខ្មែររួបរួមជាតិ ៤. គណបក្សហ៊្វុនស៊ិនប៉ិច ៥. គណបក្សខ្មែរស្រឡាញ់ជាតិ ៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៧. គណបក្សឆន្ទៈខ្មែរ ៨. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៩. គណបក្សកែទម្រង់កម្ពុជា ១០. គណបក្សកម្ពុជានិយម ១១. គណបក្សសញ្ជាតិកម្ពុជា ១២. គណបក្សយុវជនកម្ពុជា និង ១៣. គណបក្សរស្មីខេមរា និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨៨.៥៣៣នាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការរៀបចំការបោះឆ្នោតបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី

អាមេរិកព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី

Gebührenfrei Spiele Bloß https://777spielen.com/spin-city-spielcasino-lesen-sie-neue-bewertung-eines-tollen-spielcasinos/ Eintragung Ferner Registration Casino 2022

Zodiac Gambling enterprise Opinion To halloween slot demo possess Canada Inside 2022 80 Free Revolves

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.