សម្តេចពិជ័យសេនា ទៀ បាញ់ ជម្រុញឲ្យអាជ្ញាធរខេត្តសៀមរាបផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព
ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ នៅតាមសាលាខេត្តនានា ដែលអង្គភាពមួយនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចមកទទួលសេវាដោយផ្ទាល់ ដោយមិនចាំបាច់ពឹងអ្នករត់ការដូចមុននោះទេ ហើយការចំណាយរបស់គាត់តិច និងទទួលបានសេវាឆាប់រហ័សផងដែរ។ នេះបើតាមប្រសាសន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៩ ខែមីនា ...