Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន

ដោយ Pothe Thun
30/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងជូនចំពោះ លោកតាអាចារ្យ គណៈកម្មការវត្តនានា សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគួរជាទីជ្រះថ្លាសម្រាប់ជនានុជនគោរពប្រតិបត្តិ។ ក្នុងអនុសាសន៍ទាំងនោះបានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ ត្រូវពង្រឹង និងធានាឱ្យបាននូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា និងតម្លៃរបស់ព្រះសង្ឃថេរវាទកម្ពុជា ជានិរន្តរ៍ ដោយត្រូវបង្កើន និងការរឹតបណ្តឹង ការគ្រប់គ្រង ការប្រតិបត្តិធម៌វិន័យឱ្យបានល្អទាំងក្នុងជួរមន្ត្រីសង្ឃ និង ក្នុងជួរភិក្ខុ សាមណេរក្រោមឪវាទ បន្តទប់ស្កាត់ការបិណ្ឌបាត្រ ឃោសនារៃអង្គាសដែលមិនសមស្របជាដើម និង ត្រូវបន្តពង្រឹង និងជំរុញវិស័យពុទ្ធិកសិក្សាឱ្យបានរីកចំរើនគ្រប់កំរិត ដោយត្រូវអនុវត្តតាមគន្លងប្រក្រតីភាពថ្មី គឺត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងត្រូវបន្តសហការជាមួយមន្ទីរធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន ដោះស្រាយនូវរាល់អធិករណ៍ នៅតាមបណ្តាវត្តអារាមក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៍បានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ និងដាស់តឿនឱ្យលោកតាអាចារ្យ គណៈកម្មការវត្ត ត្រូវបន្តចុះអប់រំសីលធម៌ពុទ្ធសាសនា ដល់សិស្សានុសិស្សតាមសាលារៀនរដ្ឋ និងឯកជន និងតាមសហគមន៍ ដើម្បីលើកកម្ពស់ចរិយាធម៌ សីលធម៌សង្គមក្នុងជួរយុវវ័យ ជាមួយគ្នានេះ ក៍ត្រូវបន្តរួមសាមគ្គីគ្នា ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ក្នុងនោះរួមមាន ៖ ការជួយដល់អ្នកខ្វះខាត អ្នកខ្វះទីពឹង ជនរងគ្រោះ ជនងាយរងគ្រោះ ជួយដល់មន្ទីរពេទ្យដែលមានតំរូវការចាំបាច់ និង/ ឬ ជួយតាមរយៈអង្គការមនុស្សធម៌ផ្សេងៗទៀត មានកាកបាទក្រហមជាដើម។

ឯកឧត្តម អ៊ាន ឃុន មានប្រសសន៍សង្កត់ធ្ងន់ថា៖ព្រះគ្រូអនុគណក្រុង/ស្រុក ព្រះគ្រូឧបជ្ឈាយ៍ខេត្ត ក្រុង/ស្រុក និងវត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវចូលរួមពិនិត្យលក្ខណៈសម្បត្តិបុគ្គល ដែលមានបំណងសាងព្រះផ្នួស ដោយមុនចេញបដិញ្ញាណបំបួស ឬទិដ្ឋាការអនុញ្ញាត ដល់បុគ្គលណា បុគ្គលនោះត្រូវតែមានលក្ខណៈសម្បត្តិល្អ មានសីលធម៌រស់នៅស្អាតស្អំ ដើម្បីក្លាយជាបព្វជិតគួរឱ្យគោរពបូជា ជ្រះថ្លានៅពេលអនាគត។ ចំណុចនេះសំខាន់ណាស់ កន្លងមកមានជនខិលខូចមួយចំនួន បានជ្រកពួនក្នុងព្រះពុទ្ធសាសនា និងបានប្រព្រឹត្តនូវអំពើអបាយមុខមួយចំនួន រួមមាន ការប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តបទល្មើសផ្សេងៗ ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តម អ៊ាន ឃុន បានបង្ហាញនូវក្តីសោមនស្សសប្បាយរីករាយ ចំពោះការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩នេះដែលសបញ្ជាក់ពីស្មារតីរួមគ្នាលើកស្ទួយតម្លៃព្រះពុទ្ធ-សាសនា ដែលជាសាសនារបស់រដ្ឋឱ្យរីកចំរើន ស្ថិតស្ថេរ និងគង់វង្សរុងរឿងរហូតតទៅ។ បច្ចុប្បន្នស្ថានភាពប្រទេសយើងបានវិវត្តន៍ទៅរកភាពប្រក្រត្រីឡើងវិញ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំចាត់វិធានការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយនោះ អត្រានៃការឆ្លងក៏មានការធ្លាក់ចុះ ចំនួននៃការចាក់វ៉ាក់សាំងបានកើនឡើង ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារអាយុចាប់ពី ៣ឆ្នាំឡើង ត្រូវបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗ គ្នា។ ប្រការនេះ ដែលនឹងធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍ ពិសេសជួយការពារបាននូវការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ថែមទៀត។

ក្នុងរបាយការណ៍របស់ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ថា៖ខេត្តសៀមរាប មានពុទ្ធសាសនាពីរនិកាយ គឺគណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ មានវត្តសរុបចំនួន ២៥៧ វត្ត និងអាស្រម ២១ មានព្រះសង្ឃចំនួន ៥.៥០១ អង្គ ក្នុងនោះវត្តគណមហានិកាយ មាន២៤៩ វត្ត និងអាស្រម ២០ ព្រះសង្ឃមានចំនួន៥.៣៩៩ អង្គ វត្តគណៈធម្មយុត្តិកនិកាយ មានចំនួន០៨ វត្ត និងអាស្រម ១ មានព្រះសង្ឃ ចំនួន ១០២ អង្គ អាចារ្យចំនួន ៦៤២ នាក់ គណៈកម្មការវត្តចំនួន ១.៦៧៤នាក់ តាជី ២៧៦ នាក់ ដូនជី ៧៦៤ នាក់ ក្មេងវត្ត ៣១៨ នាក់ សិស្សនិស្សិតស្នាក់នៅវត្ត ២៩នាក់។ រីឯមណ្ឌលវិបស្សនាធុរៈមាន ២៤ កន្លែង និងព្រះសង្ឃ សីលវ័ន្ត សីលវតី ចំនួន ២៨៩ រូប ទីបច្ឆា មានចំនួន ១២៣កន្លែង។ ដោយឡែក ក្រុងសៀមរាប មានវត្តទាំងពីរគណៈចំនួន ៤៤ វត្ត និងអាស្រម១ ព្រះសង្ឃសរុប ១.៣៧៤អង្គ ។វត្តគណៈមហានិកាយមាន ៤០ វត្ត និង អាស្រម១ មានព្រះសង្ឃ ១,៣១៨ អង្គ និង វត្តគណៈធម្មយុត្តិកនិកាយមាន ៤វត្ត មានព្រះសង្ឃចំនួន ៥៦ អង្គ។

សូមបញ្ជាក់ថា៖សាលាគណក្រុងសៀមរាប សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្តបានរៀបចំ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៩ ប្រព្រឹត្តទៅ រយៈពេល ០១ ថ្ងៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយមានសមាជិក សមាជិកាចូលរួមចំនួន ២៣០ អង្គ/នាក់ ក្នុងនោះមានព្រះចៅអធិការវត្ត ព្រះគ្រូសូធ្យស្តាំ ឆ្វេង លោកតាអាចារ្យ គណៈកម្មការវត្តតាមបណ្តាវត្តក្នុងក្រុងសៀមរាបនិង ចៅសង្កាត់ទាំង១២ ព្រមទាំងមន្ត្រីការិយាល័យពាក់ពន្ធ័នៅរដ្ឋបាលក្រុង និង មន្ទីរធម្មការខេត្តចូលរួមផង ។ អង្គពិធី បានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ រយៈពេលមួយឆ្នាំរបស់ព្រះគ្រូអនុគណក្រុងសៀមរាប និង បានពិភាក្សាទៅលើខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៨ ដែលបានដាក់ចេញកាលពីឆ្នាំកន្លងទៅផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: ព្រះពុទ្ធសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.