Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

ដោយ Pothe Thun
31/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន មានអនុស្សរណៈយោគយល់គ្នា ហើយឯកឧត្តមអនុប្រធានរដ្ឋសភាប៉ាគីស្ថាន បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។ រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភា នៅលើឆាកអន្តរជាតិនិងបានសន្យាថា ខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច បទពិសោធន៍ជាមួយគ្នានៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភា ដោយបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថាន ជាអនុប្រធាន អាយភីយូ និងសភាអងេ្កតការណ៍របស់អាយប៉ា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា នៅចុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី៤៣ នៃ មហាសន្និបាតអាយប៉ា ហើយសង្ឃឹមថា សភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាតAIPAនេះ។

ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម និងពាំនាំប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំរដ្ឋសភាប៉ាគីស្ថាន និងបានសម្តែងការជឿជាក់ថា រដ្ឋសភាប៉ាគីស្ថាននឹងមានវត្តមាន នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចផងដែរ ពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដែលឯកឧត្តមបានចូលជួបសម្តែងការគួរសមនៅក្នុងពេលផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងការទូតប្រទេសទំាងពីរ ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយនោះ កាន់តែរឹងមាំលើគ្រប់វិស័យបន្ថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិនានា ជាពិសេសរបៀបវារៈសកល ដែលជាគោលនយោបាយស្នូលនាពេលបច្ចុប្បន្ន។

សម្តេចសូមលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត លើវិស័យអាទិភាពនានា ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោកផងដែរ៕

Tags: ​រដ្ឋសភាឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.