Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

ដោយ Pothe Thun
31/03/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ សម្រាប់វិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។

ឯកឧត្តម ប៉ាក សុខុម ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចវាចាំបាច់ត្រូវមានការចូលរួម និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច វាចាំបាច់ត្រូវមានការចូលរួមនិងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របពេលប្រទេសជាតិ កំពុងបើកដំណើរការផ្នែកទេសចរណ៍ឡើងវិញ ក្រោយពេលមានវិបត្ដិជំងឺកូវីដ-១៩។ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅខេត្តសៀមរាប បានខិតខំបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ជាក់ស្ដែង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Spoon បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាជំហ៊ានៗ ទោះបីស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី។

បើតាមតាមរយៈរបាយការណ៍របស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់ថា គ្រូបង្គោលដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលហូកា ថ្មីៗនេះ បានចូលរួមបណ្តុះបណ្តាលបន្ត ដល់អ្នកជំនាញក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនក្នុងទម្រង់ In-House Training ដោយត្រឹមរយៈពេលតែ៤សប្តាហ៍ បានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ១១៦រូប (ស្រី៦៧រូប) ដែលនេះសរបញ្ជាក់ឲ្យឃើញពីផលវិជ្ជមានដែលទទួលបានពីការបណ្តុះបណ្តាល និងការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ផ្អែកលើរបាយការនេះ ឯកឧត្តម ប៉ាក់ សុខុម លើកឡើងថា គ្រូបង្គោលរបស់យើងនឹងបន្តចែករំលែកចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីលើកកម្ពស់ជំនាញ និងសមត្ថភាពរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍យើងកាន់តែល្អប្រសើរបន្ថែមទៀត។ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តមរដ្ឋលេខធិការក៏បានជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំយកចំណេះ និងជំនាញ ដែលទទួលបានពីសាលាបណ្តុះបណ្តាលទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួនប្រកបដោយសីលធម៌ជំនាញវិជ្ជាជីវៈខ្ពស់ និងត្រូវខិតខំបន្តសិក្សារៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួននៅក្នុងវិថីការងារវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាពេញមួយជីវិត។

បន្តជំរុញការបណ្តុះបណ្តាល ក្នុងទម្រង់បណ្តុះបណ្តាលខាងក្នុង ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ហូកា ដែលមានការទទួលស្គាល់ និងវិធីសាស្ត្របណ្តុះបណ្តាលសកម្ម ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលស្តាវិស័យទេសចរណ៍ឡើងវិញ។ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប សូមចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របណ្តុះបណ្តាលរបស់ខ្លួនឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ សមាគឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងការជំរុញផ្សព្វផ្សាយស្មារតីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្ម និងសមាជិករបស់ខ្លួន ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកចាំបាច់នានាផងដែរ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.