Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

ដោយ Pothe Thun
01/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាជ្ញាធរក្រុងសៀមរាប និងសហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាធ្វើយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅ និងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប និងដើម្បីអបអរសាទរនូវសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប មានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្ងៃនេះយើងរួមគ្នាបើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅ និងដងផ្លូវសំខាន់ៗក្នុងក្រុង ដើម្បីបង្ហាញពីភាពស្រឡាញ់បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និងពង្រីកនូវគំនិតស្រឡាញ់បរិស្ថាន ដែលជាអត្តសញ្ញារបស់សៀមរាបផ្ទះខ្ញុំឱ្យកាន់តែធំទូលាយ ទៅ ពិសេសគឺការអបអរសាទរនូវសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក នួន ពុទ្ឋារ៉ា បន្តថា សមិទ្ធផលទាំងអស់នេះ នឹងប្រែក្លាយក្រុងសៀមរាបនេះ ឱ្យក្លាយទៅជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញនូវមោទនភាពដែលក្រុងសៀមរាបទទួលបាននូវហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខ្សែ ជាកាដូដ៍ពិសេសពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវគុណូបការៈដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បើទោះបីកម្ពុជារងនូវផលប៉ះពាល់ដោយសារការីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបណ្តាលឱ្យចរន្តសេដ្ឋកិច្ចទូទាំងប្រទេសថយចុះនូវប្រាក់ចំណូលក៏ដោយ តែសម្តេចតេជោ ហ៊ុន សែន នៅតែពុះពារសម្រេចចិត្តផ្តល់នូវកញ្ចប់ថវិកាកសាងនូវហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ និងប្រព័ន្ឋលូបង្ហូរទឹក កែលម្អដងស្ទឹងសៀមរាប និងកែលម្អស្ថាបនាឱ្យមានផ្លូវសម្រាប់ថ្មើជើង ផ្លូវជិះកង់ និងជំរាលសម្រាប់ជនមានពិការភាពទៀតផង ។

ឯកឧត្តម មានប្រសាសន៍ទៀតថា៖សមិទ្ឋផលដ៍ធំធេងនិងថ្លៃថ្លាដែលសម្តេចតេជោប្រគល់ឱ្យនេះ គឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ឋក្នុងខេត្ត ដោយមានការសម្របសម្រួលពីក្រសួងពាក់ព័ន្ឋ និងទទួលបានការផ្តល់ជាមតិយោបល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ហេតុនេះសូមអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសអាជីករ និងម្ចាស់អាជីវកម្មដ្ឋាននានាដែលកំពុងប្រកបអាជីវកម្មតាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុងដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់និងលំនៅដ្ឋានឯកជនក្តី សូមចូលរួមសំអាតជាប្រចាំដោយការបោសសំអាតនិងវេចខ្ចប់សំណល់សម្រាមដាក់ទៅតាមធុងតាមគោលដៅនិងរួសរាន់បញ្ចេញសម្រាមទៅតាមម៉ោងកំណត់ដែលអាជ្ញាធរក្រុងនិងមន្ទីរបរិស្ថានបានកំណត់ ពោលគឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សម្អាតអនាម័យបរិស្ថានសំរាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

Barnyard Bonanza Casino queen of the nile slot game free slot games Playing Totally free

The Ultimate Guide To Online Dating

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.