Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
01/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានកីឡា, ព័ត៌មានជាតិ
សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១ ខែមសា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាបមានរៀបចំ ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ស្ថិតនៅពហុកីឡដ្ឋានខេត្ដសៀមរាប ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានការចូលរួមពីសិស្សានុសិស្សប្រមាណជាង៤រយនាក់ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងក្រុងសៀមរាប រួមមានសាលាបឋមសិក្សាវត្ដរាជបូព៌ សាលាបឋមសិក្សាមុខនាគ និងសាលាបឋមសិក្សាវត្ដចក។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្យ និស្សិត នៃក្រសួង អប់រំ យុវជន និងកីឡា លើកឡើងថា ទិវាអប់រំកាយថ្នាក់ជាតិ មានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដែលមានគោលបំណងចំនួន៣ ទី១បង្ហាញពីលទ្ធផលនៃកាសិក្សារបស់កុមារលើមុខវិជ្ជាអប់រំកាយ ទី២ រីករាយ នឹងវប្បធម៌កីឡាទាំងអស់គ្នា និងទី៣ពង្រឹងសម្ព័ន្ធភាពរវាងសហគមន៍ និងសាលារៀន ក៏ដូចជាចង់បង្ហាញដល់សាធារណជនថា ក្រោយពីកុមារបានបញ្ចប់ការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ បានផ្លាស់ប្ដូរ និងផ្ដល់ឱ្យពួកគេនូវបទពិសោធន៍ពីសហគមន៍ ទៅក្នុងសាលារៀន ។

លោក បឹង គឹមតោ បានរំលឹកផងដែរថា ចំពោទិវាអប់រំកាយថ្នាក់ជាតិលើកទី១ ត្រូវបានរៀបចំឡើងនៅខេត្តកំពត ហើយនៅឆ្នាំ២០២២ ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងខេត្តសៀមរាបបានចូលរួម និងសម្ដែងសមត្ថភាពរបស់ពួក។ លោកបន្ថែមថា សកម្មភាពនៃការធ្វើទិវាអប់រំកាយនេះ គឺសិស្សានុសសិស្ស នឹងធ្វើសកម្មភាពផ្សេងៗដូចជា ការសម្តែងរួមគ្នា ៦ចលនា និងត្រាប់តាមរុក្ខជាតិ ថ្នាក់ទី៤ ការសម្តែងរួមគ្នា ចលនាកាយសមស្រប៥ចលនា ថ្នាក់ទី៥ ការសម្តែងរួមគ្នា ដើរមួយកន្លែង ឈានតាមចង្វាក់ តម្រង់ជួរ ២ទៅ៤ និង ៤ទៅ៨ជួរ ថ្នាក់ទី៦ ព្រមជាមួយវិញ្ញាសា បោះបាល់ចូលកន្រ្តកថ្នាក់ទី១ វិញ្ញាសារត់ប្រណាំងថ្នាក់ទី ២ វិញ្ញាសា រត់ទៅមកថ្នាក់ទី១ វិញ្ញាសា លោតម៉ឹកថ្នាក់ទី២វិញ្ញាសាលោតបាវថ្នាក់ទី៣ វិញ្ញាសា លោតអន្ទាក់ថ្នាក់ទី ៤ វិញ្ញាសារត់បណ្តាក់ថ្នាក់ទី៣ វិញ្ញាសារត់កាត់ឧបសគ្គថ្នាក់ទី៥ និងវិញ្ញាសាខ្យល់ព្យុះថ្នាក់ទី៦។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបឹង គឹមតោ ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមបន្តរៀបចំទិវាអប់រំកាយឱ្យបានគ្រប់សាលារៀន ដើម្បីបង្កើតនូវទំនាក់ទំនងគ្នាល្អ រវាងសាលារៀនមួយទៅសាលារៀនមួយទៀត នៅក្នុងតំបន់ និង បង្ហាញពីការខិតខំសិក្សារបស់សិស្សក្នុងរយៈពេល១ឆ្នាំទៅមួយឆ្នាំ។

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: សិស្សអប់រំកាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Barnyard Bonanza Casino queen of the nile slot game free slot games Playing Totally free

The Ultimate Guide To Online Dating

ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជា “តារារះទិសឧត្តរ”

ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជា “តារារះទិសឧត្តរ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.