Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជា “តារារះទិសឧត្តរ”

ដោយ Pothe Thun
04/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជា “តារារះទិសឧត្តរ”
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានវត្តមានដ៏ខ្ពង់ខ្ពស់នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកម្រិត4E ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកនៅថ្ងៃនេះថា ខេត្តសៀមរាប ជាតារារះនៅទិសឧត្តរ ដែលកន្លងមកកម្ពុជាមានរួចមកហើយនូវតារារះទិសនិរតី។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ នៃក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) (ឯ.ក) ដែលទទួលសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែការអភិវឌ្ឍសំខាន់ និងជាប៉ូលសេដ្ឋកិច្ចទី៣ របស់ប្រទេសកម្ពុជា ញ៉ាំងឱ្យខេត្តសៀមរាបជាទីតាំងសំខាន់តភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពល្អប្រសើរ និងសមិទ្ធផលដ៏សំបើមគឺ អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្សក្នុងខេត្តសៀមរាប ដែលអាចគ្របដណ្ដប់តំបន់ឧត្តរ រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងមួយផ្នែកទៀតគឺខេត្តព្រះវិហារ ដែលអាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរនៅទូទាំងពិភពលោក ហោះហើរត្រង់មកាន់ប្រទេសកម្ពុជា ប្រមាណ ៧លាននាក់ក្នុងឆ្នាំនៅដំណាក់ទី១។ សម្ដេចរំលឹកថា កន្លងមកមុនវិបត្តិជំងឺកូវិដ កម្ពុជាបានទទួលអ្នកទេសចរចំនួនជិត ៧លាននាក់ បើពុំមានវិបត្តិជាសកលនេះទេ មកដល់ពេលនេះកម្ពុជាអាចទទួលបានជិត១០លាននាក់ទៅហើយ។

សម្ដេចតេជោ បញ្ជាក់ថា ការសម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់នេះ គឺមិនមែនជាការចៃដន្យទេ គឺមកពីយើងរក្សាបាននូវសន្តិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ តាមការប៉ាន់ស្មាន សម្ដេចតេជោ មើលឃើញថា នៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ អាចនឹងមានការបង្កើតក្រុងរណបថ្មីមួយទៀត ដែលជាទីតាំងអភិវឌ្ឍតំបន់លំនៅឋាន និងពាណិជ្ជកម្មនាពេលអនាគត។ ជាមួយនេះ សម្ដេចបានណែនាំដល់ អង្គភាពពាក់ព័ន្ធត្រូវបន្តធ្វើការដោះស្រាយ បញ្ហាផ្គត់ផ្គង់ទឹកស្អាត ចរន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។

គួរជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះដែរ មានចម្ងាយប្រហែល ៤០គ.ម ពីរមណីយដ្ឋានអង្គរ និង៥០គ.ម ពីទីប្រជុំជនក្នុងក្រុងសៀមរាប។

អត្ថបទ : សេង ផល្លី

Tags: ខេត្តសៀមរាបតារារះទិសឧត្តរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.