Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

ដោយ Pothe Thun
04/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនក្រុងពាលី នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តនិងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត , ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត , អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពនានាក្នុងខេត្ត និងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗ ជាច្រើនរូបទៀត ។

គួររំលឹកថា សៀមរាប-សង្ក្រាន្ត ធ្លាប់បានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០១៩ បន្តពីមហាព្រឹត្តិការណ៍អង្គរ-សង្ក្រាន្ត ដែលបានរៀបចំអស់រយ:ពេល៦ឆ្នាំជាប់ៗគ្នាកន្លងមក ដោយសហភាពសហព័ន្ឋយុវជនកម្ពុជា ក្រោមដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី គឺដើមី្បរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក និងទាក់ទាញឱ្យមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដើម្បីបន្តពង្រីកកិត្យានុភាពជាតិខ្មែរ លើឆាកអន្តរជាតិ។ ប៉ុន្តែសៀមរាប-សង្ក្រាន្ត នេះត្រូវបានអាក់ខានវិញអស់រយ:ពេលពីរឆ្នាំ ដោយសារការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍យ៉ាងច្រើនរហូតដល់មានការបិទខ្ទប់ក្រុង ស្រុក និងខេត្តទាំងមូលក៏មាន ។

ការរៀបចំនូវព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្តឡើងវិញនេះ អនុលោមទៅលើស្ថានភាពល្អប្រសើរដោយសាររាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារប្រឆាំងនឹងកូវីដ-១៩ ជូនពលរដ្ឋបានស្ទើរតែ១០០% ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ ជាមួយនោះ ស្របពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១កន្លងទៅ ដើម្បីបើកផ្លូប និងធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ វិលទៅរកប្រក្រតីភាពឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

កម្មវិធីសៀមរាប-សង្ក្រាន្តនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដោយមានរៀបចំចំនួន២គោលដៅ គឺ ៖ គោលដៅទី១ នៅដងស្ទឹងក្នុងក្រុងសៀមរាប ដោយមានកម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្ប: និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង និងទី២ ដែលអ្នករៀបចំប្រសិទ្ធនាមថា ភូមិសង្ក្រាន្ត នឹងត្រូវធ្វើនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន ជិតក្រុងអង្គរធំ ដែលមានពិធីបួងសួងសុំ សេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រីយ៍ និងការសម្តែងល្ខោនបាសាក់ ដែលតម្រូវឱ្យអ្នកចូលរួមកម្សាន្ត ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ ព្រោះថា ការស្លៀកពាក់បុរាណនេះ កូនខ្មែរយើង នឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ ៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស កែសម្រួលដោយ លោកលីវ សុខុន!!!

 

Tags: បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពិធីសែនក្រុងពាលីរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.