Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

ដោយ Pothe Thun
05/04/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា អះអាងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ ក្រសួងសុខាភិបាលនៅតែដាក់ចេញផែនការយុទ្ធសាស្ដ្រ អនុវត្ដយ៉ាងសកម្មនូវការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងការពង្រឹង និងពង្រីកការកែលម្អរគុណភាពសេវាសុខាភិបាល។


មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា វិស័យសុខាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា ដូចជាការលើកកម្ពស់ស្ថានភាពសុខភាព របស់ប្រជាពលរដ្ឋកម្ពុជាឲ្យប្រសើរឡើង ការថយចុះជាបន្តបន្ទាប់នូវអត្រាស្លាប់របស់មាតា ទារក និងកុមារ និងអត្រាឈឺ អត្រាស្លាប់ដោយជំងឺឆ្លងផ្សេងៗ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនឹងវឌ្ឍនភាពវិស័យសុខាភិបាលសម្រេចបាន ក៏អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ ការរស់នៅសុខដុមរម្យនារបស់ប្រជាពលរដ្ឋ។ ការដោះស្រាយប្រឈម នៃការរាតត្បាតជំងឺកូវីដ-១៩ និងការបង្កើនចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គមសម្រាប់គ្រួសារក្រីក្រ និងក្រុមជាគោលដៅដទៃទៀត ពិសេសបានដាក់ចេញនូវយុទ្ធសាស្ត្រ យន្តការ និងវិធានការចាំបាច់នានា ដែលមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាជំហ៊ានៗតាមកន្លងប្រក្រតីថ្មី។

 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ នៅឆ្នាំបន្តខាងមុខ ក្រសួងសុខាភិបាលនៅតែដាក់ចេញនូវផែនការយុទ្ធសាស្ដ្រសុខាភិបាល ឲ្យបន្ដអនុវត្ដយ៉ាងសកម្ម ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងការពង្រឹង និងពង្រីក ការកែលម្អរគុណភាពសេវាសុខាភិបាល ជូនប្រជាជន កែលម្អឥរិយាបថរបស់អ្នកផ្ដល់សេវាសុខាភិបាល លើកកម្ពស់កម្រិតជំនាញ និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល កែលម្អការគ្រប់គ្រង និងផ្គត់ផ្គង់ឱសថ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល តាមរយ:អភិបាលកិច្ចតាមដានសុខាភិបាល។ លើសពីនេះទៀត ក្រសួងសុខាភិបាល នៅតែបន្តការអនុវត្ដ គោលការណ៍លើកលែងការបង់ថ្លៃសេវាចំពោះប្រជាជនក្រីក្រ តាមរយ:គម្រោងមូលនិធិសមធម៌ និងការអនុវត្តការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណ: ជូនដល់មន្ត្រីរាជការសាធារណ:អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន។

 

យោងរបាយការណ៍ មន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា៖ ទោះស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដំណើរការនៃការផ្តល់សេវាសុខភាពជូនប្រជាជននៅតាមមូលដ្ឋានសុខាភិបាលនៅតែបន្តដោយរលូន ពោលគឺការចូលរួមលះបង់ កំលាំងកាយ កំលាំងចិត្ត របស់មន្ត្រីរាជការសុខាភិបាលគ្រប់ឋានានុក្រម ការចូលរួមសហការល្អពីអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ ជាច្រើន បានធ្វើឲ្យគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្តសៀមរាប បើកទ្វារផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង ដោយមានប្រជាពលរដ្ឋមកទទួលសេវាសុខភាពជាធម្មតារៀងរាល់ថ្ងៃ គ្រួសារក្រីក្រត្រូវបានបង្ការហានិភ័យហិរញ្ញវត្ថុដោយបានផ្តល់ជូននូវសេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដូចៗគ្នា តាមរយ:ការគ្របដណ្តប់នៃមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដោយលើកលែងការបង់ថ្លៃសេវានៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណ:ក្នុងខេត្តសៀមរាប៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: កង្វះអាហារូបត្ថម្ភកុមារ​ទារក​មាតាអត្រាមរណភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

Texas hold'em Web based poker Laws and https://grand-national.club/1987-grand-national/ regulations, Variations, And the ways to Enjoy

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.