Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
05/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សាចុងស្ពាន នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដែលជាអំណោយរបស់ក្រុមអ្នកស្ម័គ្រចិត្ដនៃក្រុមឡាយអិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង តាមរយៈអង្កការមិត្តកម្ពុជា ក្នុងខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ជាផ្លវការ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។

មានវត្តមានជាអធិបតីភាពនាឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ការទទួលបានអគារសិក្សានេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់មានការសប្បាយចិត្ដ សម្រាប់សម្រួលដល់ការសិក្សារៀនសូត្ររបស់ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នង ឬស្សីដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិ នាពេលអនាគត។ លោកក៏បានថ្លែងអំណរគុណ ចំពោះអង្គការមិត្តកម្ពុជា ដែលបានកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាចុងស្ពាន ដែលសកម្មភាពនេះពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារនិងអភិវឌ្ឍសង្គមជាតិ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ដថា វិស័យអប់រំមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍចំណេះណឹងកុមារ យុវជន និងមនុស្សពេញវ័យ ដែលត្រូវទទួលបានការសិក្សាប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះ វិស័យអប់រំ ក៏បានចាត់ទុកជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំ គ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ក្នុងការបង្កើនលទ្ធភាពឱ្យកុមារ និងយុវជនគ្រប់រូបទទួលបាននូវសេវាអប់រំ ប្រកបដោយសមធម៌ តាមរយៈការបន្តជម្រុញកសាងសាលាបឋមសិក្សាឱ្យដល់ភូមិ និងអនុវិទ្យាល័យឱ្យបានមួយយ៉ាងតិចនៅក្នុងឃុំនីមួយៗ ស្របតាមស្ថានភាពភូមិសាស្ត្រ ព្រមទាំងជម្រុញឱ្យមានសាកលវិទ្យាល័យ ឬសាខាសាកលវិទ្យាល័យ នៅតាមខេត្តនីមួយៗ ស្រមតាមលទ្ធភាព និងស្ថាភាពជាក់ស្ដែង។

បើតាមលោក ចាង ប៊ូ ស៊ន់ ប្រធានក្រុមឡាយអ៊ិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការឧបត្ថម្ភលើវិស័យអប់រំនៅជនបទនេះ ដោយសារប្រទេសកម្ពុជា ធ្លាប់មានគុណបានជួយដល់ប្រទេសក្នុងកូរ៉េ ក្នុងពេលដែលប្រទេសពួកគាត់ធ្លាប់មានសង្គ្រាម ទើបក្រុមការងារឡាយអ៊ិនក្លឹប ប្រមូលថវិកាពីក្រុមអ្នកស្ម័គ្រចិត្ដ របស់ប្រទេសកូរ៉េយកទៅសាលារៀននៅកម្ពុជា ដែលនេះជាការដឹងគុណដល់ប្រទេសកម្ពុជា។ ការផ្ដល់លើវិស័យអប់រំនេះ រួមមានការសាងសង់សាលារៀន តុ កៅអី ទីចាត់ការ បណ្ដាល័យជាដើម ដើម្បីបង្កើតធនធានមនុស្សនៅតាមជនបទ។ ជាមួយគ្នានោះ ក្រុមការងារឡាយអ៊ិនក្លឹប ក៍បានជួយសាងសង់លំនៅឋាន អណ្ដូងទឹក ជូនប្រជាពលរដ្ឋខ្វះខាត និងផ្ដល់សម្ភារៈសិក្សាដល់សិស្ស ដែលសរុបទឹកប្រាក់ទៅលើការសាងសង់នេះ អស់ប្រមាណជិត ១៦ម៉ឺនដុល្លារ។

លោកបានបន្ដថា ពួកគាត់មានការសប្បាយចិត្ដនៅពេលក្រុមស្ម័គ្រចិត្ដប្រទេសកូរ៉េ តាមរយៈអង្គរការមិត្ដកម្ពុជា បានជួយវិស័យអប់រំដល់ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ដដល់កុមារមិនឱ្យបោះបង់ការសិក្សា និងដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជា ជាមិត្ដភាពយូរអង្វេងរជាមួយប្រទេសកូរ៉េ ខណៈដែលប្រទេសកម្ពុជា ជាអ្នកមានគុណលើប្រទេសកូរ៉េផងដែរ។លោកបានបន្ដថា ទោះបីស្ថិតក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ក្ដី ក្រុមការងារស្ម័គ្រចិត្ដនៃប្រទេសកូរ៉េនេះ នឹងមានគម្រោងជួយដល់ប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីបញ្ជាក់ថា កូរ៉េដឹងគុណដល់ប្រទេសកម្ពុជា៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​សាលា​បឋមសិក្សា​ចុងស្ពាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Texas hold'em Web based poker Laws and https://grand-national.club/1987-grand-national/ regulations, Variations, And the ways to Enjoy

Caesars Slots 5 dragons pokie machine download free

អភិបាលរងខេត្តសៀមរាបផ្តល់អនុសាសន៍៧ចំនុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល យកអនុវត្តការងារសេសសល់ និងបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ឱ្យទទួលបានជោគជ័យ

អភិបាលរងខេត្តសៀមរាបផ្តល់អនុសាសន៍៧ចំនុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល យកអនុវត្តការងារសេសសល់ និងបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ឱ្យទទួលបានជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.