Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបផ្តល់អនុសាសន៍៧ចំនុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល យកអនុវត្តការងារសេសសល់ និងបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ឱ្យទទួលបានជោគជ័យ

ដោយ Pothe Thun
06/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបផ្តល់អនុសាសន៍៧ចំនុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល យកអនុវត្តការងារសេសសល់ និងបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ឱ្យទទួលបានជោគជ័យ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្ត កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត មានណែនាំ និងសំណូមពរអ្នកពាក់ព័ន្ធទាំងអស់មេត្តាបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែង ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យខេត្តយើងឈានទៅសម្រេចជោគជ័យស្របតាមចក្ខុវិស័យ នៃការអភិវឌ្ឈន៍វិស័យសុខាភិបាល ការអភិវឌ្ឈន៏សមត្ថភាពស្ថាប័ន និងការអភិវឌ្ឈន៍ធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្តល់សេវាសុខាភិបាល។

ក្នុងនោះដែរលោកអភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍ណែនាំចំនួន ៧ចំនុចដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរមន្ទីរសុខាភិបាល រួមមាន៖ ទី១.ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២១ និងអនុវត្តឱ្យមានប្រសិទ្ធភាពទិសដៅឆ្នាំ២០២២ ដែលអង្គសន្និបាតបានដាក់ចេញ។ទី២.បង្កើតឱ្យសាមគ្គីភាពផ្ទៃក្នុង ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ ប្រគល់ភារកិច្ចជូនមន្រ្តីរាជការតាមជំនាញសមត្ថភាព។
ទី៣.ត្រូវពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលមន្រ្តីរាជការថ្នាក់ក្រោម ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព សក្តិសិទ្ធិភាព និងតម្លាភាព។
ទី៤.ពង្រឹងការអនុវត្ដន៍ក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីរាជការសុខាភិបាល ពិសេសមន្ត្រីបុគ្គលិកផ្ដល់សេវាសុខភាពផ្ទាល់តាមរយៈអភិបាលកិច្ចល្អ។

ទី៥.ពង្រឹងភាពជាដៃគូរ ជាមួយសហគមន៍អន្ដរជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងលើកស្ទួយភាពជាដៃគូ រវាងវិស័យសាធារណៈ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន។
ទី៦.បន្តពង្រឹងការសម្របសម្រួល ជាមួយដៃគូរមិនមែនរដ្ឋាភិបាល នូវកិច្ចការងារដែលជាកាតព្វកិច្ច ក្នុងការផ្តល់សេវាសុខភាពមានគុណភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍នូវផែនការប្រតិបត្តិប្រចាំឆ្នាំ។
ទី៧.សូមឲ្យមន្ទីរ-អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយ ទៅដល់សហគមន៍ជនបទ អំពីការីករាលដាលជំងឺកូវីដ-១៩ និងវិធានការការពារនៃជំងឺនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងណែនាំពួកគាត់មកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ឲ្យបានគ្រប់ៗគ្នាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ឆ្លងតាមការជជែកពិភាក្សានៃអង្គសន្និបាតនេះរយៈពេលពេញ១ថ្ងៃពេញ អង្គសន្និបាតពីនិត្យឃើញថា មន្ទីរសុខាភិបាលខេត្ត បានរកឃើញបញ្ហាសេសសល់មួយចំនួនដែលត្រូវអនុវត្តបន្តដូចជា៖ បញ្ហាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជំងឺឡើងឈាម ជំងឺផ្លួវចិត្ត។ល។ ហើយដោយសំណូមពរដល់ថ្នាក់ដឹកនាំ ជួយសម្រួលដល់តម្លៃថ្នាំព្យាបាលជំងឺនេះ ពីព្រោះអ្នកជំងឺត្រូវប្រើប្រាស់មួយជីវិត។ បញ្ហាជំងឺថ្លើមប្រភេទ អា បេ និងសេ ដែលជាបញ្ហាប្រឈមសម្រាប់ពេលបច្ចុប្បន្ន សំណូមពរបង្កើតសមាគមន៍សុខាភិបាល ដូចស្ថាប័នផ្សេងៗ ដើម្បីមានកញ្ចប់លើកទឹកចិត្ត ពិសេសមន្រ្តីដែលបានចូលនិវត្តន៍ ពេលទទួលមរណៈភាព។

ក្នុងនោះដែរវឌ្ឍនភាពដែរគួរឲ្យកត់សំគាល់ និងជាបញ្ហាប្រឈមផងដែរនោះ គឺការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាថែទាំសុខភាពជាទូទៅដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាល ដូចជា លទ្ធផលការពិនិត្យ ពិគ្រោះជំងឺក្រៅត្រូវបានធ្លាក់ចុះបន្តិច និងចំនួនអ្នកជំងឺចូលសម្រាកព្យាបាល មានការប្រហាក់ប្រហែលនឹងលទ្ធផលក្នុងឆ្នាំ២០២០។ ចំណែកវឌ្ឍនភាពនៃកម្មវិធីផ្សេងៗក៍ត្រូវបានកត់សម្គាល់នៅក្នុងការផ្តល់សេវានៃកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងរ៉ាំរ៉ៃ បញ្ហាសុខភាព សាធារណៈ ដោយអត្រាស្លាប់របស់មាតា ទារក និងកុមារ និងអត្រាឈឺ អត្រាស្លាប់ ដោយជំងឺឆ្លង ដូចជាជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាម ជាដើម។ល។ត្រូវបានថយចុះជាបន្តបន្ទាប់ពី មួយឆ្នាំទៅមួយឆ្នាំ។ រីឯគុណណភាពសេវាសុខភាព ក៍ត្រូវបានកែលម្អជាបន្តបន្ទាប់ តាមរយៈការវាយតម្លៃគុណភាពសេវាជាប្រចាំរៀងរាល់ត្រីមាស ដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តសៀមរាបទៀតផង៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្ដិទី៣ របស់ខ្លួន ដើម្បីធ្វើការអនុម័តការងារ និងពិនិត្យលើរបាយការណ៍មួយចំនួន

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្ដិទី៣ របស់ខ្លួន ដើម្បីធ្វើការអនុម័តការងារ និងពិនិត្យលើរបាយការណ៍មួយចំនួន

សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.