Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

ដោយ Pothe Thun
06/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សនៃវិទ្យាល័យអង្គរ រួមនឹងក្រុមការងារស្ម័គ្រចិត្ដមនុស្សធម៌មកពីប្រទេសកូរ៉េ និងក្រុមអង្គការមិត្ដកម្ពុជាជាង ១០០នាក់ កាលពីព្រឹកថ្ងៃទិ០៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ បាននាំគ្នាដង្ហែរក្បួន ដើម្បីធ្វើការសំអាតបរិស្ថាន និងអនាម័យ នៅតាមដងផ្លូវ និងទីតាំងមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់យុវជន ក៍ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមថែរក្សាអនាំម័យ និងបរិស្ថាន ខណៈដែលជិតដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

បើតាមលោក សាត មាស ប្រធានអង្គការមិត្ដកម្ពុជា បានឲ្យដឹងថា ការធ្វើយុទ្ធការសំអាតបរិស្ថានអនាម័យនេះ ធ្វើឡើងចាប់ចំណុចផ្លូវមុខសាលាវិទ្យាល័យអង្គរ ឆ្ពោះទៅកាន់តំបន់ផ្សារាត្រីផប់ស្រ្ទីត ដោយមានការដើរកាន់បដារ ដើម្បីដាស់ស្មារតីយុវជន និងប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សឱ្យចេះស្រលាញ់បរិស្ថាន និងថែរក្សាអនាម័យឱ្យបានល្អ នៅក្នុងទីក្រុងសៀមរាប ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីបានខិតជិតមកដល់ហើយ។ លោកថា ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ ដែលមានអ្នកទេសចរណ៍ទៅទស្សនាជារៀងរាល់ថ្ងៃ ប៉ុន្ដែបើបរិស្ថានមិនស្អាត វានងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់ដែលទៅកំសាន្ដនៅទីនេះ ជាពិសេស អ្នកទេសចរទៅទស្សនានៅរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ប៉ុន្ដែយ៉ាងនេះក្ដី លោកសង្កេតឃើញថា ប្រជាបលរដ្ឋក្នុងក្រុងសៀមរាបបច្ចប្បន្ន មិនសូវមានអ្នកបោះចោលសំរាមពាសវាស់ពាស់កាលដូចមុនឡើយ។

ក្រុមអង្គការមិត្ដកម្ពុជា ក៏ដូចជាសិស្សានុសិស្ស ដែលបានចូលរួមក្នុងឱកាសនោះ ពួកគាត់ក៏បានលើកឡើងដែរថា ការនាំគ្នាសំអាតបរិស្ថាននេះ ជាសារមួយបង្ហាញដល់មនុស្សគ្រប់រូបឱ្យចូលរួមសំអាតបរិស្ថាន និងអនាម័យ ខណៈដែលបច្ចុប្បន្ននេះ សិស្សានុសិស្សមួយចំនួន មិនទាន់មានឆន្ទៈ ក្នុងការចូលរួមអនាម័យបិរិស្ថាននៅឡើយទេ។ ការធ្វើឱ្យទីក្រុងស្អាតមានអនាម័យល្អ ជាការទាក់ទាញអ្នកទេសចរ ឱ្យទៅទស្សនាមិនចេះជិនណាយ។ នាពេលបច្ចុប្បន្ននេះ ក្រុងសៀមរាប ពិតជាមានទេសភាពស្រស់ស្អាត ខុសប្លែកពីឆ្នាំមុន ដោយសារតែអាជ្ញាធរខេត្ដ បានរៀបចំទីក្រុងសៀមរាប ក្លាយជាទីក្រុងប្រកបដោយបរិស្ថានស្អាត អនាមួយល្អ ជាពិសេសផ្លូវក្នុងក្រុងមានសោភណ្ឌភាពគួរឱ្យចង់រស់នៅ។ ជាមួយគ្នានោះដែរ ពួកគាត់ក៏បានអំពាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាបរិស្ថានឱ្យបានល្អគ្រប់ៗគ្នា ទាំងនៅតាមផ្ទះ ឬទីសាធារណៈ ព្រោះបរិស្ថានល្អ អនាម័យស្អាត នាំឱ្យមានសុខភាពល្អ និងទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍មកកាន់ខេត្ដទេសចរណ៍អង្គរនៃយើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុម​អ្នកស្ម័គ្រចិត្ត​ស្រុក​អង្គរជុំសំអាតបរិស្ថាន​សិស្សានុសិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.