Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្ដិទី៣ របស់ខ្លួន ដើម្បីធ្វើការអនុម័តការងារ និងពិនិត្យលើរបាយការណ៍មួយចំនួន

ដោយ Pothe Thun
06/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្ដិទី៣ របស់ខ្លួន ដើម្បីធ្វើការអនុម័តការងារ និងពិនិត្យលើរបាយការណ៍មួយចំនួន
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្ត ទៀ សីហា អភិបាល អភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ ក្នុងអាណត្ដិទី៣ តាមរយៈវីដេអូ Zoom និងដោយផ្ទាល់ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៤ រួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ខ្លួនកាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២, ទី២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ទី៣.ពិនិត្យ ពិភាក្សា និងអនម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ចនិងរបៀបរបបការងារជូនគណៈអភិបាលខេត្ត និង៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ ក្នុងឱកាសនោះអង្គប្រជុំ ក៏បានលើកឡើងពីបញ្ហាមួយចំនួនដូចជា៖ បញ្ហាចរាចរណ៍តាមដងផ្លូវ ដែលនៅតែជាក្តីបារម្ភ, បញ្ហាអ្នកសុំទាននៅតាមផ្លូវសាធារណៈ, ការជួសជុលកំណាត់ផ្លូវជាតិលេខ៦ ពីស្ដុបសុខា ដល់វង្វង់មូលព្រលានយន្ដហោះអន្ដរជាតិសៀមរាប, ការដាក់ស្លាកសញ្ញាចរាចរណ៍នៅគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ការធ្វើអត្ដសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋអោយទាន់តម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងពីការព្យាបាលជំងឹកូវីដ-១៩ ជាសះស្បើយហើយមានការរើជំងឺឡើងវិញ ហើយក៏មានការឆ្លើយបំភ្លឺភ្លាមៗ ពីមន្រ្តីជំនាញជូនអង្គប្រជុំផងដែរ ។

ឯកឧត្ត ទៀ សីហា មានប្រសាសន៍ថា ការលើកយកបញ្ហាទាំងអស់នេះ ដាក់ចូលក្នុងកិច្ចប្រជុំ គឺជាយោបល់ល្អៗ ដើម្បីរួមគ្នាដោះស្រាយស្វែងរកការរីកចម្រើន សម្រាប់ខេត្តរបស់យើង។ ជាមួយគ្នានោះ បញ្ហាសុវត្ថិភាព និងការធ្វើចរាចរណ៍តាមដងផ្លូវ អាជ្ញាធរខេត្តបានពិគ្រោះជាមួយស្នងការខេត្ត និងមន្ទីរព័ត៌មានខេត្តរួចហើយ ដើម្បីចាត់វាគ្មិនទៅពន្យល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ពន្យល់អំពីគំនូសសញ្ញានានានៅលើផ្លូវ ៣៨ខ្សែដែលជាសមិទ្ឋផលថ្មី។ ជាមួយនោះអាជ្ញាធរខេត្ត ក៍នឹងសហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម បន្តផ្សព្វផ្សាយតាមដងផ្លូ វដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់ទ្រូងផ្លូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សំដៅធ្វើយ៉ាងណាចៀសវាង ឬកាត់បន្ថយជាអតិបរិមានូវគ្រោះថ្នាក់ចរាចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ចៅសង្កាត់ទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវរៀបចំផែនការនៃការចំណាយទៅលើមូលនិធិឃុំសង្កាត់ សម្រាប់ប្រើប្រាស់ក្នុងការជួសជុលផ្លូវលំនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកមកពិនិត្យ ពិភាក្សារួមគ្នា ដើម្បីឈានទៅកែលំអ សាងសង់ផ្លូវទាំងនោះជាជំហានៗ។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខាងមុខនេះ ឯកឧត្តម បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត សហការគ្នាឱ្យបានជិតស្និទ្ឋជាមួយស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្តនិងតំបន់ប្រតិបត្តិការសិករងខេត្ត មន្ទីរសុខាភិបាលខេត្ត បន្តរួមគ្នាយកចិត្តទុកដាក់ណែនាំបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយត្រូវនាំគ្នាប្រកាន់ឃ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ ជូនបងប្អូនដែលមកលេងកំសាននៅសៀមរាប។

ថ្លែងបិទអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងបំពេញតួនាទីភារកិច្ច របស់ជួរគណៈអភិបាលខេត្ត ក្រុង ស្រុក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខឆាប់ៗនេះ សង្កេតឃើញថា អាជ្ញាធរខេត្ត រដ្ឋបាលខេត្តកំពុងតែសហការយ៉ាងសស្រាក់ស្រាំជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ក្នុងការតុបតែងលំអសោភ័ណភាពក្នុងក្រុង រៀបចំកន្លែងកំសាន ពិសេសនៅតាមដងស្ទឹងសៀមរាប ដើម្បីជូនប្រជាពលរដ្ឋកំសានសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ហើយឯកឧត្តម បានជំរុញដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងវិធានការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម សន្តិសុខនយោបាយព្រមទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់វិធានការ៣ការពារនិង៣កុំឱ្យបានខ្ពស់បំផុត៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

សិស្សានុសិស្ស និងក្រុមអ្នកស្ម័គ្រចិត្តជាង១០០នាក់ នាំគ្នារៀបចំដង្ហែរក្បួន សំអាតបរិស្ថាន និងអនាម័យ នៅក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.