Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

ដោយ Pothe Thun
05/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ ដែលនេះជាដំណាក់កាលជួសជុលលើកទី២ ដោយចាប់ផ្ដើមកាលពីដើមខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។

បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន បានឱ្យដឹងថា ការជួសជុលពង្រឹងគ្រឹះស្ពានតាអោងនេះ ក្នុងគោលបំណងជួយពង្រឹងរចនាសម្ពន្ធរបស់ស្ពានឱ្យរឹងមាំឡើងវិញ និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀត។ ពិសេសគឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់មានភាពងាយស្រួល។

លោក ពុទ្ធ សុទ្ធ បានឲ្យដឹងទៀតថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំងដូចជា ថ្ម រលុះធ្លាក់ពីរកន្លែង និងជញ្ជាំងស្ពានរហែកចេញមួយកន្លែង ហើយកត្តាដែលនាំឱ្យស្ពានតាអោងរងការខូចខាត គឺដោយអាយុកាល អាកាសធាតុធម្មជាតិ និងសម្ពាធនៃទម្ងន់ដែលបង្កឡើងពីមនុស្សជាដើម។ ក្នុងនោះដំណើរការជួសជុលពេលនេះ គឺក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរហែកខាងកើតឱ្យត្រូវ តាមលំនាំដើមឡើងវិញ។ ជាមួយគ្នានេះដែរ ក៏មានការជួសជុលពង្រឹងដៃបង្កាន់នាគដាក់ចូលទីតាំងដើមឡើងវិញ សរុបប្រវែង ៧០ម៉ែត្រ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ថា ស្ពានបុរាណតោអោងសាងសង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធ សមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះ សាងឡើងនាសម័យអង្គរក្នុងរចនាប័ទ្មបាយ័ន្ត ដោយយោងទៅលើបង្កាន់ដៃនាគ។


កាលពីឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានតាអោងនេះម្តងមកហើយនៅដំណាក់កាលទីមួយ ដោយកាលណោះ ការជួសជុលបានធ្វើនៅផ្នែកខាងជើងដូចជា បង្កាន់ដៃនាគ ពង្រឹងជញ្ជាំងសសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជួសជុលស្ពានស្ពានតាអោងស្ពានបុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

Texas hold'em Web based poker Laws and https://grand-national.club/1987-grand-national/ regulations, Variations, And the ways to Enjoy

Caesars Slots 5 dragons pokie machine download free

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.