Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

ដោយ Pothe Thun
05/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាលខេត្តសៀមរាប រួមជាមួយវត្តមានឯកឧត្តម លោកជំទាវគណ:ប្រតិភូក្រសួងសុខាភិបាល សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាល អភិបាលរង ក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឈន៍ និងមន្រ្តីសុខាភិបាល សរុបប្រមាណ ៣០០នាក់ ។ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីពិនិត្យមើលនូវសមិទ្ធផលការងារសុខាភិបាល សម្រេចបានក្នុងឆ្នាំ២០២១ និងកំណត់សកម្មភាពជាអាទិភាពសម្រាប់ទិសដៅការងារបន្តឆ្នាំ២០២២ និងកំណត់តម្រូវការ នៃការចូលរួមពីអ្នកពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់កែលម្អរការផ្តល់សេវានៅឆ្នាំខាងមុខបន្តទៀត។

ក្នុងរបាយការណ៍ស្វាគមន៍របស់ លោក អ៊ាប ប៊ុនលឿន អណុប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា៖ ទោះស្ថិតក្នុងដំណាក់កាល នៃវិបត្តិជម្ងឺកូវីដ-១៩ ក៏ដំណើរការនៃការផ្តល់សេវាសុខភាពជូនប្រជាជននៅតាមមូលដ្ឋាន នៅតែបន្តដោយយ៉ាងរលូន ពោលគឺជាការចូលរួមលះបង់ កំលាំងកាយ កំលាំងចិត្ត របស់មន្ត្រីរាជការសុខាភិបាលគ្រប់ឋានានុក្រម ការចូលរួមសហការល្អ ជាពិសេសពីអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើន បានធ្វើឲ្យគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ក្នុងខេត្តសៀមរាបបើកទ្វារផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង ដោយមានប្រជាពលរដ្ឋមកទទួលសេវាសុខភាពជាធម្មតារៀងរាល់ថ្ងៃ។ គ្រួសារក្រីក្រត្រូវបានបង្ការហានិភ័យហិរញ្ញវត្ថុដោយបានផ្តល់ជូននូវសេវាពិនិត្យ ពិគ្រោះ ព្យាបាលជម្ងឺដូចៗគ្នា តាមរយ:ការគ្របដណ្តប់ នៃមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឈន៍ ដោយលើកលែងការបង់ថ្លៃសេវានៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណ:។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025


លោក ពិន ប្រាកដ អភិបារងខេត្ត បានចាត់ទុកការប្រព្រឹត្តទៅនៃសន្និបាតនេះគឺជាយន្តការសម្រាប់ត្រួតពិនិត្យការងាររួមគ្នា ដោយផ្ដល់នូវកាលានុវត្ដភាពដល់គ្រប់ប្រតិបត្ដិករវិស័យសុខាភិបាល ព្រមទាំងតួអង្គពាក់ពន្ធ័ផ្សេងៗទៀត ដើម្បីប្រមូលផ្ដុំនូវទស្សន: ផ្តល់នូវគំនិតយោបល់រួមគ្នា តាមរយ:ការពិភាក្សា និងពិនិត្យមើលរួមគ្នាអំពីសមិទ្ធផល ដើម្បីស្វែងរកធាតុចូល ដូចជាបទពិសោធន៍ល្អៗ បញ្ហាប្រឈម ឬអនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អគុណភាព នៃការផ្តល់សេវាសុខាភិបាល។លោកអភិបាលរងខេត្ត បានសំដែងនូវការកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ដ រយ:ពេលពេញមួយឆ្នាំក្នុងការដឹកនាំ និងអនុវត្ដនូវតួនាទី ភារកិច្ច តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយសម្រចបានជោគជ័យនូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ពិសេសទទួលបានជោគជ័យក្នុងការចូលរួមបង្ការ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តនេះ។ លោក ពិន ប្រាកដបញ្ជាក់ថា៖ ទន្ទឹមនឹងលទ្ធផលល្អ និងជោគជ័យខាងលើ យើងក៏នៅមានបញ្ហាសេសសល់មួយចំនួនដែលត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានស៊ីជម្រៅ រាល់សកម្មភាពការងារ ហើយក៏ត្រូវធ្វើការពិភាក្សា ការផ្តល់អនុសាន៍តាមរយ:អង្គសន្និបាតប្រកបដោយចក្ខុវិស័យនេះ ដើម្បីជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សំរាប់អនុវត្ដបន្ដឱ្យទទួលបានជោគជ័យបន្តទៀតក្នុងឆ្នាំ២០២២៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ក្រសួង​សុខាភិបាលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.