Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
04/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីអញ្ជើញដល់ខេត្តសៀមរាបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ នៅរសៀលថ្ងៃដដែល សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពបណ្ដាផ្លូវមួយចំនួន ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខណៈភ្លៀងបាននិងកំពុងបន្តធ្លាក់នៅឡើយ។

ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពផ្លូវក្នុងក្រុងក្រោយការសាងសង់រួចជាស្ថាពរនៅថ្ងៃដំបូងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចុះពិនិត្យផ្សារទឹក នៅតាមដងស្ទឹងសៀមរាប ដែលកំពុងរៀបចំឡើង ដើម្បីបង្កើតជាទស្សនីយភាព និងសម្រាប់ការកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សៀមរាបសង្ក្រាន្ត ដែលរដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំនៅថ្ងៃទី១២ ដល់ទី១៤ ខែមេសាខាងមុខនេះ។ ទន្ទឹមនោះ សម្ដេចតេជោ ក៏បានជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋចំនួន ៩១គ្រួសារ នៃសហគមន៍ចុងឃ្នៀស ស្ថិតនៅសង្កាត់ចុងឃ្នៀស ដែលបាននាំយកទូកមកចូលរួមក្នុងកម្មវិធីកម្សាន្តនានា ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិក្នុងក្រុងសៀមរាប។ ហើយការរៀបចំ កម្មវិធីសៀមរាបសង្ក្រាន្តនេះដែរ ទទួលបានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមនិងកិច្ចសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមន្ទីរ អង្គភាពជុំវិញខេត្ត។

វត្តមានដ៏ខ្ពង់ខ្ពង់សម្ដេចតេជោនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់សម្រាប់ក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបទាំងមូល ដោយសម្ដេច នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងដំណើរអញ្ជើញមកខេត្តសៀមរាបនេះដែរ សម្ដេចតេជោ ក៏នឹងគ្រោងទៅពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវបានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដែលក្នុងនោះសាងសង់ជាផ្លូវបេតុង និងក្រាលកៅស៊ូAC មានប្រវែងប្រមាណជាង១០៦គ.ម រួមទាំងមានការសាងសង់បណ្ដាញលូទឹកភ្លៀង ទឹកកខ្វក់ប្រវែងជាង២៤២គ.ម ព្រមទាំងការកែលម្អសោភណ្ឌភាពជាច្រើនទៀតក្នុងក្រុង ដោយផ្ដោតលើធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៦០លានដុល្លារអាមេរិច។

អត្ថបទ៖ សេង ផល្លី

Tags: ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.