Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា

ដោយ Pothe Thun
04/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកម្រិត4E ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងឆ្នាំ បន្ទាប់ពីការសាងសង់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។

តាមរបាយការណ៍របស់ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានគណកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា ដែលមានផ្លូវសម្រាប់យន្តហោះរត់ល្បឿនប្រវែង ៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ និងអាចទទួលយន្តហោះគ្រប់ប្រភេទហោះហើរត្រង់ និងចុះចតបានដោយសុវត្ថិភាព។

តាមរបាយការណ៍ដដែលបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជិត ២ពាន់នាក់ ក្នុងនោះ ៧០ភាគរយជាជនជាតិខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានសាងសង់ឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីផលប៉ះពាល់ដល់ទីប្រជុំជនក្នុងក្រុង និងតំបន់ការពារបេតិភណ្ឌនានាក្នុងខេត្ត ដោយមានចម្ងាយប្រហែល ៤០គ.ម ពីរមណីយដ្ឋានអង្គរ និង៥០គ.ម ពីទីប្រជុំជនក្នុងក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កិច្ចព្រមព្រៀងសម្បទានអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយសម្ដេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) (ឯ.ក) ហៅកាត់ថា AIAI ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងសម្បទាននេះដែរ មានសុពលភាពរយៈពេល ៥៥ឆ្នាំ ដែលរយៈពេល ៥ឆ្នាំដំបូងសម្រាប់ដំណើរការសាងសង់ និង៥០ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម ក្រោមទម្រង់កសាង, ប្រតិបត្តិការ និងផ្ទេរ ឬហៅកាត់ថាBOT និងទទួលការសាងសង់ដោយក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ក្នុងគម្រោងទឹកប្រាក់ប្រមាណ ៨៨០លានដុល្លារ។

អត្ថបទ : សេង ផល្លី

Tags: អាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៃគម្រោងផ្លូវ៣៨ខ្សែ និងដងស្ទឹងក្នុងក្រុងសៀមរាបមុនថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.