Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

ដោយ Pothe Thun
31/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងបិទកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ការកំណត់តំបន់អេកូទេសចរណ៍សម្រាប់រៀបចំផែនការជាជំហានៗ គឺជាយុទ្ឋសាស្ត្រវិស័យទេសចរណ៍ ដើម្បីស្រូបទាញយកទេសចរណ៍ថ្នាក់ខ្ពស់( Hight clase )គ្រប់ជាតិសាសន៍ក្នុងពិភពលោក ឱ្យមកកម្សាន្តកាន់តែមានចំនួនច្រើន និងស្នាក់នៅបានយូរថ្ងៃ នៅលើទឹកដីកម្ពុជាក្រៅពីតំបន់ប្រាសាទ តាមរយៈការរៀបចំ និងកំណត់ឱ្យបានច្បាស់នូវតំបន់អេកូទេសចរណ៍សហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន បន្តថា ដើម្បីក្លាយជាតំបន់អេកូទេសចរណ៍មានសក្តានុពលនិងទាក់ទាញ ចាំបាច់ត្រូវអនុវត្តតាមស្តង់ដារទេសចរណ៍និងបទដ្ឋានបរិស្ថាន ដូចជាការរៀបចំឱ្យមានកន្លែងសម្រាកសមរម្យ បន្ទប់ទឹក បន្ទប់អនាម័យ មានម្ហូបអាហារប្រកបដោយឱជារសនិងអនាម័យ មានអ្នកប្រចាំការសង្គ្រោះបឋម ការពារហានិភ័យពេលភ្ញៀវត្រូវសត្វ តូចធំខាំទិច ខណៈបច្ចប្បន្នតំបន់អេកូទេសចរណ៍ខ្លះនៅកម្ពុជាយើង មិនទាន់រៀបចំតាមលក្ខណៈស្តង់ដារឱ្យបានពេញលេញនោះទេ និង ក៏មិនទាន់បានកំណត់ចំនួនឱ្យបានច្បាស់លាស់នៅឡើយដែរ ហេតុនេះដើម្បីទទួលអ្នកទេសចរបានទាមទារការកំណត់ចំនួនតំបន់អេកូទេសចរណ៍ឱ្យបានច្បាស់លាស់ មានលក្ខណៈស្តង់ដារ ទើបយើងអាចផ្សព្វផ្សាយនិងទទួលទេសចរទាំងជាតិនិងអន្តរជាតិបាន។

ក្នុងឱកាសនោះដែរឯកឧត្តម រដ្ឋមន្ត្រី បានជំរុញដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងមន្ទីរ ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ឋ រួមសហការគ្នាឱ្យបានល្អជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ទន្ទឹមនឹងនោះលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះក៍ត្រូវតាមដាននិងសម្របសម្រួលលើការងារនេះឱ្យបានជាប្រចាំ។ឯកឧត្តមរដ្ឋមន្ត្រី គ្រោងនឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២ តែមិនទាន់កំណត់ទីតាំងនៅឡើយទេ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ៖កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ឋអនឡាញនៅតាមកន្លែងបម្រើការងាររៀងៗខ្លួន ដោយមានការចូលរួមពីរដ្ឋបាលរាជធានីខេត្ត មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋ ក្រោមអធិបតីភាពចូលរួមប្រជុំផ្ទាល់របស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ , ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ,ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមីន អាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំពាក់ព័ន្ឋមួយចំនួនទៀត ព្រមទាំងធ្វើការប្រកាសសមាភាព លេខាធិការដ្ឋាន និងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ស្តាប់នូលទ្ឋផលនិងវឌ្ឍនភាពការងារ និងកិច្ចពិភាក្សាអំពីផែនការសកម្មភាពនៃការកំណត់ចំនួនតំបន់អេកូទេសចរណ៍ ៕

អត្ថបទ និងរូបភាព៖ យូ វង្ស និង សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​ទេសចរណ៍អេកូទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.