Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
01/04/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ម្សិល មិញនេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ បានប្រគល់ថវិកាចំនួន៨.៦៤០.០០០រៀល ក្នុងនោះ ៤លានរៀលជាថវិកាផ្ទាល់របស់ព្រះអង្គ និង៤លានរៀលទៀត ជាថវិកាបានពីភិក្ខុ សាមណេរក្នុងវត្ត , ប្រាក់ដុល្លារចំនួន១.៦៥៥ដុល្លារ និងគ្រឿងឧបភោគបរិភោគរួមមាន ៖ អង្ករចំនួន៥តោន , មីចំនួន៩កេសធំ និង៥០កេសតូច , ត្រីខចំនួន១០កេស , ទឹកស៊ីអ៊ីវចំនួន៤០យួរ , ទឹកត្រីចំនួន៤០យួរ , ស្ករសចំនួន៣ការ៉ុង , ទឹកសុទ្ឋ១០០កេស ព្រមទាំងអាល់កុលចំនួន៥កាន ជូណដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមវត្តមានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា សម្រាប់យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះទឹកព្រះទ័យ និងទឹកចិត្តមនុស្សធម៌របស់ព្រះសង្ឃ និងសប្បុរសជនក្នុងទីជិតឆ្ងាយ ចំពោះសកម្មភាពការងារមនុស្សធម៌របស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជានិច្ចកាលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជួបគ្រោះមហន្តរាយផ្សេងៗក្នុងពេលកន្លងមកជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បន្តទៀតថា ៖ កាកបាទក្រហម គឺជាស្ថាប័នមនុស្សធម៌ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា បានពុះពារយកចិត្តទុកដាក់ និងដឹកនាំបំពេញបេសកកម្មការងារមនុស្សធម៌ទូទំាងខេត្តសៀមរាប ដូចជាការ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្ត ការចែកអំណោយដល់ គ្រួសារក្រីក្រ ជនគ្មាន ទីពឹង ជនចាស់ជរា ក្មេងកំព្រា ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់សំភារៈការពារ និងថែរក្សា សុខភាព អនាម័យ ដល់មន្ទីរ ពេទ្យ និងមណ្ឌលសុខភាពនានាផងដែរ ក្រោមទិសស្លោក ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ។

បើតាមសេចក្តីរាយការណ៍របស់ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា ៖ ក្នុងរយៈពេលមួយត្រីមាស ពីខែមករាដល់ខែមីនាឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់គ្រឿងឧបភោគបរិភោគ ជូនគ្រួសារងាយរងគ្រោះបានចំនួន៥.៤៥២គ្រួសារ , ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន៦ខ្នងផ្ទះ , ផ្តល់ជូនគ្រួសារងាយរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៨ខ្នងផ្ទះ និង ផ្តល់ជូនគ្រួសាររងគ្រោះដោយគ្រោះឧបទ្ទវហេតុចំនួន២៣នាក់ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វត្តរាជបូណ៌សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

Barnyard Bonanza Casino queen of the nile slot game free slot games Playing Totally free

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.