Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 

ដោយ Pothe Thun
31/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រី ថ្នាក់ដឹកនាំស្ថាប័ន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន គណ:បញ្ជាការឯកភាពក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។ ក្នុងនោះឯកឧត្តមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវរបៀបវារ:កិច្ចប្រជុំ ដោយផ្តោតទៅលើការពិភាក្សាសំខាន់ៗដូចជា៖ ១-ការចាត់វិធានការបង្រ្កាបបទល្មើសជលផលនៅបឹងទន្លេសាបដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង៦, ទី២- ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវ៣៨ខ្សែ និងពិធីបុណ្យចូលឆ្នាំថ្មី និងទី៣-ប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍នអំពីការចុះបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទរបស់មន្ត្រីជលផល និងការរាយការណ៍ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:របស់អង្គភាពប្រដាប់អាវុធទាំងបីរួចមក ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាព បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យដំណើរប្រព្រឹត្តទៅ ប្រកបដោយការទទួលខុសត្រូវ និងជោគជ័យគ្រប់កម្មវិធីខាងលើ។ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ អន្តរជាតិ និងតំបន់ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ចូលមកទស្សនាកំសាន្តខេត្តនេះ ។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បានមានប្រសាសន៍ទៀតថាគោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយ គណ:បញ្ជាការកងឯកភាពក្រុង ស្រុកទាំង៦ដែល ទាក់ទងនឹងស្ថានភាពភូមិសាស្រ្តមុខសញ្ញាជនល្មើសជលផល ដោយប្រើឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់ ត្រូវវិធានការ ឬយន្តការទប់ស្កាត់ និងបង្គ្រាបកន្លងមកអោយមានប្រសិទ្ធផលខ្ពស់។ ក្នុងនោះដែរឯកឧត្តម ក៏បានដាក់ចេញនូវបទបញ្ជា និងវិធានការមួយចំនួនដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណ:បញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រង និងបង្ក្រាបនូវរាល់សភាពការណ៍ ដែលកើតមានឡើងនៅតាមមូលដ្ឋាន។ ត្រូវស្រាវជ្រាវរាល់សំណុំរឿងបទល្មើសនេសាទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផលនៅតំបន់បឹងទន្លេសាប។ ការកំណត់ឧបករណ៍សំខាន់មួយចំនួន ដែលជនល្មើសប្រើប្រាស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីធ្វើការបង្ក្រាបជាបន្ទាន់ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់ហើយត្រូវធ្វើការធ្វើជំរឿន និងការស្រាវជ្រាវ រកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់។ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទ ដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប។ ចំពោះវិស័យព្រៃឈើ និងជលផល យើងត្រូវចូលរួមការពារទាំងអស់គ្នា និងបង្ក្រាបអោយខាងតែបាន ដោយត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ជៀសវាងឃុបឃិត និងការពារបទល្មើសសម្រាប់ប្រយោជន៍។ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ នឹងសុវត្ថិភាព សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រកបដោយមោទនភាព។ ហើយគណ:បញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យល្អប្រសើរថែមទៀត ជាពិសេសគឺកងកម្លាំងចម្រុះ មានស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងកម្លាំងភូមិភាគ៤ខេត្ត ធ្វើយ៉ាងណា ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រមុខរាជរដ្ឋាភិបាលឲ្យបានតឹងរឹងបំផុត។

ឯកឧត្តម ក៏ស្នើឲ្យគ្រប់កងឯកភាព និងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ និងពង្រឹងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះផងដែរ ៕

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត និងលោកទ្រា ពន្លឺ កែសម្រួលដោយ លីវ សុខុន!!!

Tags: បទល្មើសជលផលរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.