សាលារៀនមួយចំនួននៅសៀមរាប ចាប់ផ្ដើមសំអាតបរិស្ថាននិងអនាម័យ ដើម្បីត្រៀមបើកឱ្យចូលរៀនឡើងវិញ
ក្រុមគ្រូបង្រៀននៅក្រុងសៀមរាប បាននាំគ្នាសំអាតអនាម័យ និងបរិស្ថាននៅក្នុងសាលាដើម្បីត្រៀមបើកឱ្យសិស្សានុសិស្សាចូលរៀនឡើងវិញ ក្រោយពេលបិទអស់រយៈពេលជាច្រើនខែដោយសារជំងឺកូវីដ១៩រាតត្បាត។ លោក អ៊ុច វុទ្ធី នាយកសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុង សង្កាត់ស្លក្រាមក្រុងសៀមរាប មានប្រសាសន៍នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១នេះថា តាមការវាយតម្លៃរបស់អាជ្ញាធរមូលដ្ឋានថា សាលារៀនរបស់លោកអាចនឹងត្រូវបើកអោយចូលរៀនឡើងវិញ ព្រោះថាតំបន់នេះមានហានីភ័យកំរិតទាបនៃការឆ្លងជំងឺកូវីដ១៩ ដែលសាលារៀននេះនឹងត្រូវអោយដំណើរការឡើងវិញដើម្បីអោយសិស្សានុសិស្សបានសិក្សារៀនមិនបានរៀនតាមអនឡាញ ដោយសារអាណាព្យាបាលខ្វះលទ្ធភាពទិញទូរស័ព្ទទំនើបរៀនសូត្រ។លោកបន្ដថា ការបើកសាលារៀនវិញនេះ មិនអាចអោយសិស្សចូលរៀនបាន១០០ភាគរយនោះទេ គឺត្រូវជ្រើសរើសយកសិស្សានុសិស្សដែលមិនបានរៀនតាមអនឡាញ ឬតាមស្មាតហ្វូន ...