កម្ពុជាគ្រោងនឹងបោសសំអាតមីនឱ្យអស់នៅឆ្នាំ២០២៥ ប៉ុន្តែនៅជួបបញ្ហាប្រឈមលើធនធានមនុស្ស និងកង្វះថវិកា
កម្ពូជាគ្រោងនឹងបោសសំអាតមីននិងសំណល់គ្រឿងផ្ទុះពីសង្គ្រាមឱ្យអស់នៅឆ្នាំ២០២៥ដើម្បីរំដោះផ្ទៃដីដែលមានមីននិងគ្រាប់សំណល់ពីសង្គ្រាមជូនប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរមីនជួបបញ្ហាប្រឈមពីរយ៉ាងគឺកង្វះប្រតិបត្តិករបោសសំអាតមីន ព្រោះមន្ត្រីបោសសំអាតមីនក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ពួកគាត់មានវ័យកាន់តែចាស់ហើយ និងដោយសារការងារបោសសំអាតមីនត្រូវការអ្នដែលមានសុខភាព ស្មារតីរឹងមាំល្អ និងបញ្ហាទីពីរគឺកង្វះថវិកា។ នេះបើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែរឯកឧត្តម បានដឹកនាំក្រុមម្ចាស់ជំនួយគម្រោងបោសសម្អាតមីន ដើម្បីស្តាប់លទ្ធផលដំណាក់កាលទី៣ ...